ពោធិ៍សាត់ៈ មនុស្សចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្វាយស ធ្វើការចាប់ឃាត់ខ្លួនខណៈដែលពួកគាត់កំពុងលេងល្បែងបាញ់អាប៉ោង យកមកធ្វើការអប់រំ។ ការបង្ក្រាបនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះតៀម ដែលម្ចាស់ផ្ទះគេចោល ស្ថិតនៅភូមិកំរែង
ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងដោយមានការដឹកនាំដោយ លោកម៉ោល សុទ្ធ អធិការងនគរបាលស្រុកក្រគរ បានចុះបង្ក្រាបល្បែងស៊ីសងបាញ់អាប៉ោងខាងលើ ជាក់ស្តែងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ទី១ឈ្មោះ ហ៊ុន ពិសី ភេទស្រី អាយុ៥០ឆ្នាំ (អ្នកចាក់)។ទី២ឈ្មោះ សេម តុលា ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកបាញ់អាប៉ោង)។ទី៣ឈ្មោះ សុត ខុន ភេទស្រី អាយុ៤៨ឆ្នាំ (អ្នកចាក់) អ្នកទាំង៣ ស្នាក់នៅបច្ចុប្បន្ន ភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី៤ឈ្មោះ ហូយ សុគួន អាយុ៣៧ឆ្នាំ(អ្នកចាក់) ស្នាក់នៅភូមិបឹងកំពត ឃុំចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នមកស្នាក់នៅ (ការដ្ឋានទី០៦)កម្មករចិន ដាំដំឡូងមី។
ក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន មេអាប៉ោង១ ចាន១ គម្រប១ កម្រាល១ កន្ទេល១ លុយ១២,០០០រៀល ម៉ូតូវ៉េវអាល់ហ្វា១គ្រឿង កង់១គ្រឿង។
បច្ចុប្បន្ន មនុស្សទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាររបស់លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២ខែវិច្ឆិកា ២០១៦ ដោយសម្រេចធ្វើការអប់រំអ្នកទាំង៤នាក់ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាធម្មតា៕
មតិយោបល់