ព័ត៌មានជាតិ

ជួលផ្ទះរស់នៅជាមួយគ្នាបែកគំនិតយកម៉ូតូរបស់សង្សារយកទៅបញ្ចាំជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ​ ៖​ សង្សារ​មួយ គូរ​បន្ទាប់ពី​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយគ្នា​ស្រាប់តែ​ខាង​ប្រុស​បែក​គំនិត​យក​ម៉ូតូ​របស់​ខាង​ស្រី​ យក​ទៅ​បញ្ចាំ ​ក៏ត្រូវ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​១២​និង​៣ ០​នាទី​ថ្ងៃទី​០៥​ ខែមេសា​ ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុង​ផ្សារ​សូរិយា​ម៉​ល ​ផ្លូវ​លេខ​៥១​សង្កាត់​ផ្សារ​ថ្មី​៣​ខណ្ឌដូនពេញ​។
សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ជា​សង្សារ​ប្រុស​ដែល​ឃាត់ខ្លួន​ពី​បទ​រំលោភ​សេចក្តី​ទំនប់​ចិត្ត​នេះ​ឈ្មោះ​ តៃ វ៉ាន់​ថា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ​ពុំ​មាន​មុខរបរ​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​។​ចំណែក​នារី​រងគ្រោះ​ឈ្មោះ​សោម សុ​ភ័​ក្រ អាយុ​៣៤​ឆ្នាំ​ មុខរបរ​លក់ដូរ​ស្លាក់​​នៅ​សង្កាត់​បឹងទំពន់​ខណ្ឌមានជ័យ​។​រីឯ​ម៉ូតូ​ដែល​ខាង​ប្រុស​យក​ទៅ​បញ្ចាំ​នោះ​ម៉ាក​ស៊ូ​ម័​រ​ អ៊ិ​ច ពណ៌​ខ្មៅ​។
សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​ និង​ជនសង្ស័យ​ជា​ស​ង្សា​រ ​និង​គ្នា​បាន​មក​ជួល​ផ្ទះ​លេខ​៩២E៤​ផ្លូវ​លេខ​៥៣​សង្កាត់​ផ្សារ​ថ្មី​៣​ខណ្ឌដូនពេញ ​ស្នាក់នៅ​ជាមួយគ្នា​ស្រាប់តែ​ខាង​ប្រុស​បែក​គំ​និត​ បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​យក​ទៅ​បញ្ចាំ​ក៏ត្រូវ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​តែម្តង​។
សមត្ថកិច្ច​បញ្ជាក់ថា​ ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​នោះ​ត្រូវ​បាន​ប្អូនប្រុស​របស់​ជនសង្ស័យ​ឈ្មោះ​ តែ បញ្ញា អាយុ​២៥​ឆ្នាំ​បាន​ទៅ​លោះ​យក​មក​ឲ្យ​កម្លាំង​សមត្ថកិច្ច ​រួច​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​ហើយ​។​ចំណែក​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ចាត់ការ​តា​មនី​វិធី​ច្បាប់​៕

  

មតិយោបល់