អារ៉ាប៊ីសាអូឌីតៈ ទាហានស៊ីឈ្នួលគាំទ្រអារ៉ាប៊ីសាអូឌីតបានសម្លាប់រង្គាល និងដុតប្រជាជនទាំងរស់ជាង៥០នាក់ និងបានដុតបំផ្លាញផ្ទះជាង៥០ខ្នង បន្ទាប់ពីប្លន់ពួគគេរួច នៅក្នុងភូមិ Al-Sarari នៅខេត្ត Taiz ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៨ ខែកក្កដា នេះ។
យោងតាមរបាយការណ៍បានឲ្យដឹងថា អ្នកភូមិជាង១២៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងភូមិ Al Sariri ។ទាហានស៊ីឈ្នួលគាំទ្រអារ៉ាប៊ីសាអូឌីតបានបំផ្ទុះវិហារអ៊ិស្លាមសាអ៊ីត អាឌីនសាហ្វី ក្នុងភូមិ al-Sarari និងបានកម្ទេច ជីករុករកក្នុងផ្នូរផងដែរ។
ក្រោយទាហានស៊ីឈ្នួល Takfiri បានឡោមព័ទ្ធ ភូមិ al-Sarari នៅខេត្ត Taiz ពួកគេបានចាប់ផ្តើមកំណត់ទិសដៅលើ ភូមិ al-Sarari កាលពីយប់ថ្ងៃចន្ទមកដោយបានផ្លោងគ្រាប់ ១៣០ គ្រាប់។សព្វថ្ងៃនេះបន្ទាប់ពីការបាញ់ផ្លោងយ៉ាងខ្លាំងលើ ភូមិ Al Sarari ពួកទាហាន បានធ្វើការសម្លាប់រង្គាលជាមួយនឹងអាវុធ ធុនធ្ងន់និងមធ្យម នៅក្នុងទីក្រុងនៃខេេត្ត Taiz និងតំបន់មួយចំនួនទៀត៕











មតិយោបល់