ព័ត៌មានអន្តរជាតិ

កំហឹងកាន់តែខ្លាំងទ្បើង នៅកោះអូគីណាវ៉ា ខណៈដែលជប៉ុន ចាប់ផ្តើមធ្វើការផ្លាស់មូលដ្ឋានយោធាអាមេរិក

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ បានចាប់ផ្តើមបំពេញការងារ នៅមូលដ្ឋានទ័ពរបស់អាមេរិកដ៏ចម្រូងចម្រាសមួយ នៅលើកោះអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងប្រទេស ដែលជំរុញឲ្យមានការតវ៉ា និងការប្រឆាំងយ៉ាងខ្លាំងពីអភិបាលក្រុង។ នេះបើយោងតាមសារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

នៅថ្ងៃសុក្រនេះ កម្មករសំណង់ជាច្រើននាក់ បានចាប់ផ្ដើមចាក់គ្រួសថ្មតូចៗ ចូលទៅក្នុងសមុទ្រ នៅតំបន់ហឺណូកូ លើឆ្នេរសមុទ្រខាងកើតកោះអូគីណាវ៉ា ដើម្បីសាងសង់ផ្លូវ សម្រាប់មូលដ្ឋានកងម៉ារីន ដែលនឹងត្រូវផ្លាស់ចេញពីតំបន់ Futenma ដែលមានមនុស្សរស់នៅច្រើន។

រដ្ឋាភិបាលកណ្តាលទីក្រុងតូក្យូ បានលុបចោលចលនាហាមឃាត់ មិនឲ្យមានការចាក់គ្រួសថ្មតូចៗ នៅទីតាំងនោះ។

ដោយក្រុមអ្នកគាំទ្រចលនានេះ បាននិយាយថា ការអនុវត្តបែបនេះ វានឹងមិនត្រឹមតែបង្កអន្តរាយដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងគ្រោះថ្នាក់ ចំពោះផ្កាថ្ម និងតោសត្វសមុទ្រផងដែរ៕

មតិយោបល់