តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NTV បានរាយការណ៍ថា មន្ត្រីយោធាសរុប ១.៦៨៤ នាក់ ក្នុងនោះរួមមានឧត្តមសេនីយ៍ម្នាក់ ត្រូវបានរំសាយចេញពីកងកម្លាំងប្រដាប់អាវុធតួកគី កាលពីថ្ងៃពុធ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារបានបរាជ័យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។
បុគ្គលិកយោធាដែលរំសាយចេញទាំងនោះ ត្រូវបានកំណត់ជាសមាជិក ដែលជាប់ទាក់ទងទៅនឹងអង្គការ ភេវរករ Fethullahist ។
បព្វជិតមូស្លីមលោក Fethullah Gulen ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលក្រុងអង់ការ៉ា ចោទប្រកាន់ថា នៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា។
បើយោងតាមកាសែតផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា បុគ្គលិកទូទៅ និងកងទ័ពជើងទឹក សរុបចំនួន ១៤៩ ត្រូវបានបណ្ដេញចេញពីការងារ។
ទន្ទឹមនឹងនេះដែរ មន្ត្រីយោធា ១.០៩៩ នាក់ និងក្រុមមន្ត្រីដែលមិនមែនជាយោធា ៤៣៦នាក់ ក៏ត្រូវបានបណ្តេញចេញផងដែរ។
គួរបញ្ជាក់ដែរថា ភ្នាក់ងារព័ត៌មាន ៣នាក់ ស្ថានីយ៍វិទ្យុ ២៣ ប៉ុស្តិ៍ទូរទស្សន៍ ១៦ កាសែតទស្សនាវដ្តី ១៥ និងរោងចក្របោះពុម្ពផ្សាយ ២៩ ត្រូវបានបិទដែរ៕

មតិយោបល់