កង់បេរ៉ា: ការិយាល័យសុវត្ថិភាពដឹកជញ្ជូន ប្រទេសអូស្ត្រាលី បានអះអាងថា បំណែកយន្តហោះដែលត្រូវបានរកឃើញ នៅឆ្នេរសមុទ្រនៃប្រទេសម៉ូហ្សាំប៊ិក ពិតជាបានមកពីជើងហោះហើរម៉ាឡេស៊ី MH370 មែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីដឹកជញ្ជូនអូស្ត្រាលី លោក ដារ៉ែន ឆេស្ទឺ បាននិយាយថា បំណែក និងអក្សរ ដែលនៅជាប់នឹងបំណែក ដែលត្រូវបានរកឃើញនោះ ត្រូវបានយកទៅប្រៀបធៀប ជាមួយគំរូដើមរបស់ MH370 ហើយជាលទ្ធផលនោះ គឺដូចគ្នា ១០០ភាគរយ។
អាជ្ញាធរអូស្ត្រាលី បានធ្វើការបញ្ជាក់ចុងក្រោយថា បំណែកទាំងពីរ ដែលត្រូវបានរកឃើញកន្លងមកនេះ គឺមួយផ្នែកមកពីស្លាបរបស់យន្តហោះ និងមួយទៀត មកពីបន្ទះរក្សាលំនឹងយន្តហោះ ហើយទាំងពីរនេះ គឺពិតជាបំណែក ដែលបានមកពីយន្តហោះ Boeing 777 ដែលដឹកមនុស្ស ២៣៩នាក់ និងបាត់ខ្លួន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ នោះហើយ៕
មតិយោបល់