ភ្នំពេញៈយោងតាមការព្យាករណ៍របស់អង្គការមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF បានប៉ាន់ប្រមាណថា នៅឆ្នាំ២០២១ កម្ពុជានឹងអាច រកចំណូលបាន ១៧០០លានដុល្លារ នេះបើគិតពីប្លុក A តែមួយដែលចំនួនដ៏ច្រើនលើសលប់នេះ កម្ពុជានឹងអាចក្លាយជា កូននាគសេដ្ឋកិច្ច នៅអាស៊ីក៏ថាបាន។
ចំណែករបាយការណ៍អាជ្ញាធរប្រេងកាតបង្ហាញថា នៅកម្ពុជាមានប្រេងចំនួន៤ប្លុក ក្នុងនោះមានប្លុក A,B,C,D,E និង F និងតំបន់ត្រួតស៊ីគ្នា ជាមួយថៃ។ ក្រុមហ៊ុនឆេវរ៉ុនរបស់សហរដ្ឋអាមេរិកបានរកឃើញប្រេង និងឧស្ម័នហ្គាស នៅតាម បណ្តោយ ឈូងសមុទ្រកម្ពុជា និងឈូងសមុទ្រថៃ ក្នុងប្លុក A មាន៤អណ្តូងប្រេង រណ្តៅទីមួយឈ្មោះថា ពិស្តុការ រកឃើញកាលពី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដែលមានជម្រៅ១១,៨៧ហ្វ៊ីត។ អណ្តូងប្រេងទី២ ឈ្មោះ ថា សុវណ្ណភូមិ រកឃើញេនាំថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលមានជម្រៅ ១២,២៣២ហ្វ៊ីត ។ អណ្តូងប្រេងទី៣ ឈ្មោះថា សិរីសម្បត្តិ រកឃើញថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៤ មានជម្រៅ១១,៧១២ហ្វ៊ីត។ អណ្តូងប្រេងទី៤ឈ្មោះថា វិមានអាកាស រកឃើញថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៤ មានជម្រៅ១១,៦៦០ហ្វ៊ីត។
តំបន់ព័ទ្ធជុំវិញបឹងទន្លេសាបក៏មានប្រេង និងឧស្ម័នហ្គាសផងដែរ ដែលបច្ចុប្បន្នស្រាវជ្រាវដោយក្រុមហ៊ុនវៀតណាម ចិន ជប៉ុន និងចិន ដែលមានច្បាប់អនុញ្ញាតិដោយរាជរដ្ឋាភិបាល។
នៅរយៈពេល៤ទៅ៥ឆ្នាំក្រោយពីការបូបប្រេងនៅកម្ពុជា នឹងមានការរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចខ្មែរ រីកលូតលាស់ ឆាប់រហ័ស ហើយដល់ពេលនោះកម្ពុជាមិនចាំបាច់ពឹងផ្អែកតែលើវិស័យប្រេងតែមួយមុខសម្រាប់យកមកអភិវឌ្ឍន៍ប្រទេសនោះទេ ពោលគឺវិស័យអាទិភាពខាងលើនោះក៏មានការហក់ឡើងខ្ពស់ ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាទុកសម្រាប់ក្មេងជំនាន់ក្រោយៗគ្រប់ជំនាន់ទៀត សម្រាប់ធ្វើឱ្យកម្ពុជាក្លាយជាកូននាគសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានមិនចាញ់សិង្ហបុរីប៉ុន្មានទេ៕
មតិយោបល់