វ៉ាស៊ីនតោន= អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន បានយកឈ្នះបេក្ខជនប្រធានាធិបតីនានានៅក្នុង គណបក្សប្រជាធិបតេយ្យរបស់ខ្លួនថែមទៀត សម្រាប់ការប្រកួតប្រជែងថ្វីមាត់នៅក្នុងទីក្រុងញូយ៉ក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។
នៅក្នុងគណបក្សប្រជាធិបតេយ្យ សំឡេងគាំទ្រលោកស្រី គ្លីនតុន បានឈរនៅលំដាប់ កំពូល តាមពីក្រោយដោយលោក ប៊ែនី សេនដឺ ដែលជាគូប្រជែងក្នុងបក្សដូចគ្នា។ ដោយឡែកសម្រាប់គណបក្សសាធារណរដ្ឋវិញ លោក ដូណាល់ ត្រាំ នៅតែជាបេក្ខជនប្រធានាធិបតីជួរមុខក្នុងបក្សដដែល តាមពីក្រោយដោយលោក ធែដ គ្រូស៕
មតិយោបល់