ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់ខ្លួនយុវជនម្នាក់ បង្កជម្លោះក្នុងវង់ផឹកស៊ី រកឃើញថ្នាំញៀន និងកាំភ្លើងខ្លី

បន្ទាយមានជ័យ:យុវជន យក់ ស៊ីង អាយុ ១៩ឆ្នាំ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៣០នាទីយប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ នៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រោយពីបង្កជម្លោះក្នុងវង់ផឹកស៊ី។

អធិការក្រុងប៉ោយប៉ែត លោក អ៊ុ សុផល បានប្រាប់ Post News ថាយុវជនជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀនឈ្មោះ យក់ ស៊ីង រស់នៅក្នុងភូមិបាលិលេយ២ សង្កាត់-ក្រុងប៉ោយប៉ែត ត្រូវបានឃាត់ខ្លួនតាមការប្តឹងពីសំណាក់ពលរដ្ឋក្នុងភូមិកើតហេតុ ថាបានបង្កជម្លោះជាមួយអ្នកផឹកក្បែរគ្នា។ ក្រោយឃាត់ខ្លួនកម្លាំងនៃអធិការក្រុង បានឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣ថង់តូច និងកាំភ្លើងខ្លីម៉ាករ៉ូឡូប្រើហ្គាស មួយដើមផងដែរ។

បន្ទាប់ពីទទួលបានចម្លើយសារភាពកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែត ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ មកកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕photo_2016-04-20_10-51-51 photo_2016-04-20_10-51-49 photo_2016-04-20_10-51-50

មតិយោបល់