ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី សរុបកើនឡើងដល់ចំនួន ១៧៥២នាក់

ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃើញករណីឆ្លងថ្មីវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617-2 Delta ចំនួន ២១៨នាក់បន្ថែមទៀត នៅថ្ងៃទី២៧ ខែសីហា និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដារាជធានីខេត្តមួយចំនួន។
គិតចាប់ពីថ្ងៃទី៣១ ខែមិនា រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញករណីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលតា កើនឡើងដល់ចំនួន ១៧៥២នាក់ ក្នុងនោះ ស្ត្រីចំនួន ៨៨៦នាក់ បានប៉ះពាល់ដល់ ២៣រាជធានី-ខេត្ត លើកលែងតែខេត្តពីរប៉ុណ្ណោះ គឺខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីឆ្លងវីរុសប្រភេទដែលតានៅឡើយ។

 

មតិយោបល់