ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីបិទមូលដ្ឋានអាកាស និងបន្ទាយយោធាទាំងអស់ក្រោយការធ្វើរដ្ឋប្រហារ

តួកគីៈ នាយករដ្ឋមន្រ្តីតួកគីលោក Binali Yildirim និយាយនៅថ្ងៃសុក្រនេះ នៅក្នុងរដ្ឋធានី អង់ការ៉ា ថា តួកគីនឹងបិទមូលដ្ឋានអាកាសនៅទីក្រុងអង់ការ៉ា និងបន្ទាយទាហានទាំង នៅក្នុងរដ្ឋធានីអង់ការ៉ា និងទីក្រុង អ៊ីស្តង់ប៊ុល ដែលត្រូវបានប្រើដោយក្រុមទាហាន គ្រោងធ្វើរដ្ឋប្រហារ នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ ខែកក្កកន្លងទៅនោះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ។

លោក Yildirimបានលើកឡើងនៅក្នុងការថ្លែងសុន្ទរកថា ទៅកាន់ហ្វូងមនុស្សនៅក្បែរមូលដ្ឋាននៅក្នុងស្រុក Kazan នៃទីក្រុង អង់ការ៉ា ថា មូលដ្ឋានទ័ពអាកាស Akinci បម្រើការងារជាទីស្នាក់ការកណ្តាលសំខាន់ក្នុងការធ្វើរដ្ឋប្រហារ «នឹងត្រូវបានបិទ ហើយបានប្រែក្លាយទៅជាកន្លែងរំឭកចងចាំនៃការធ្វើទុក្តរបុគ្គលរបស់យើងនឹងត្រូវបានរក្សាទុកនៅគង់វង្សរហូត» ។

នាយករដ្ឋមន្រ្តីនេះបានប្តេជ្ញាថានឹងបិទបន្ទាយទាហានទាំងអស់ចេញពីកន្លែងដែលរថក្រោះ និងឧទ្ធម្ភាគចក្របានហោះចេញនៅទីក្រុងអ៊ីស្តង់ប៊ុល និងអង់ការ៉ា ក្នុងអំឡុងពេលការប៉ុនប៉ងធ្វើរដ្ឋប្រហារបានបរាជ័យ។

លោកបានថ្លែងថា «ថ្ងៃទី១៥ ខែកក្កដា» នឹងក្លាយទៅជា«ទិវាទុក្ករបុគ្គលលទ្ធិប្រជាធិបតេយ្យ “នៃប្រទេសតួកគី។

លោកបានបន្ថែមថា «ថ្ងៃនោះអ្នកចេញទៅក្រៅដើម្បីការពារមាតុភូមិរបស់ប្រទេសតួកគី»។ លោក Yildirim បានពង្រឹង ថាតួកគីនឹងនាំយកលោក Gulen ដែលត្រូវ ចោទប្រកាន់ដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ានៃការគ្រោងធ្វើរដ្ឋប្រហារ គាំទ្រពីសហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងការចោទប្រកាន់របស់តុលាការ៕

binali-yildirim-ilk--f390a4deb8e0b3664877

មតិយោបល់