ព័ត៌មានជាតិ

ទារិកាមួយខួបកន្លះរបស់ស្ត្រីខ្មែរ ត្រូវប្តីជាជនជាតិថៃរំលោភគ្មានមេត្តា

ថៃៈ ទារិកាម្នាក់ដែលទើបតែមានអាយុ១ខួបកន្លះ បានទទួលរងនូវទារុណកម្ម លើផ្លូវកាយយ៉ាងអាណោចអាធ័មជាទីបំផុត ដែលត្រូវបានឪពុកចុងដែលជាជនជាតិថៃចាប់រំលោភរហូតហូរឈាមតាមប្រដាប់ភេទគ្មានឈប់ ចំណែកស្ត្រីជាម្តាយដែលជាជនជាតិខ្មែរទៅរស់នៅក្នុងប្រទេសថៃ បែរជាទៅដាំទឹកក្តៅយកមកច្រកឲ្យកូនផឹកទៅវិញ ខណៈពេលដែលកូនស្រីយំមិនឈប់ដោយសារតែការឈឺចាប់លើរាងកាយពេកនោះ។

យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃដែលបានដកស្រង់សំដីរបស់ស្ត្រីជាម្តាយដែលជាជនជាតិខ្មែរ អាយុ២១ឆ្នាំ ដែលមានប្តីក្រោយគឺជាជនជាតិថៃអាយុ២១ឆ្នាំដូចគ្នា មានមុខរបរជាកម្មករសំណង់ ដែលបច្ចុប្បន្នពួកគេរស់នៅក្នុងបន្ទប់ផ្ទះជួល ក្នុងខេត្ត ឆុនបុរី ប្រទេសថៃ ជាកម្មករកសាង ដោយនាងបានរៀបរាប់ប្រាប់ពីដំណើររឿងដល់ក្រុមតម្រួតថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ នាងបានចេញទៅក្រៅដើម្បីរកទិញចំណីអាហារឲ្យប្តីញុាំ។ នាងបានរៀបរាប់បន្តថា ពេលដែលនាងវិលត្រឡប់មកវិញ ក៏ស្រាប់តែឃើញកូនស្រីយំមិនឈប់ទាល់តែសោះ ព្រមទាំងមានឈាមហូរចេញតាមប្រដាប់ភេទមកផង ទើបខ្លួនបានសួរប្តីថាមានធ្វើអ្វីទៅលើកូនឬអត់ ប៉ុន្តែស្វាមីនាងបានបដិសេធថាមិនបានធ្វើអ្វីនោះទេ ទើបរឿងក៏បានស្ងប់ស្ងាត់ទៅវិញ ។

ក្រោយមក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ គឺនាងបានតាមទាន់ឃើញប្តីកំពុងក្រាប នៅពីលើកូនស្រីដែលទើបតែមានអាយុជាង១ខួបនោះទៀត ទើបមានការឈ្លោះទាស់ទែងគ្នាបានកើតឡើង ដែលពេលនោះប្តីរបស់នាងបានចាប់ក្បាលកូនស្រីបោកទៅនឹងការ៉ូ ទើបការប្រទាញគ្នាដើម្បីដណ្តើមយកកូនគឺប្រឹងយកឈ្នះរៀងៗខ្លួន ដែលធ្វើឲ្យដៃកូនម្ខាង និងជើងម្ខាងត្រូវបានបាក់ នៅពេលនោះស្ត្រីជាម្តាយបានឆក់យកកូនមកអោបហើយរត់ គេចចេញពីបន្ទប់ទៅសំងំផ្ទះអ្នកជិតខាង ដោយនាងមិនបានដឹងថាដៃ ជើងរបស់កូនស្រីបាក់នោះទេ។

ក្រោយមកនាងក៏បានវិលចូលមកបន្ទប់វិញ ប៉ុន្តែដោយសារតែឃើញកូន យំមិនព្រមឈប់សោះទើបនាងបានទៅដាំទឹកក្តៅក្នុងខ្ទះយកមកលាយនឹងទឹកត្រជាក់អ៊ុនៗយកទៅច្រកឲ្យកូនផឹក គឺនៅពេលនោះកូនក៏ស្ងាត់មាត់ឈឹង មួយសន្ទុះក៏ស្រាប់ តែឃើញមាត់កូនមានសភាពហើមផង និងចេញពងបែកផង ទើបមានការបារម្ភក៏រត់ទៅ ពឹងអ្នកជិតខាងឲ្យជួយជូនខ្លួនដើម្បីនាំកូនស្រីទៅកាន់មន្ទីរពេទ្យឡែមច្បាំង នៅក្នុង ខេត្តឆុនបុរី ។ ដោយឃើញសភាពក្មេងស្រីដ៏តូចនេះមានអការៈមិនធម្មតា គ្រូពេទ្យបានរាយការណ៍ទៅក្រុមតម្រួតឲ្យចុះទៅត្រួតពិនិត្យ ព្រមទាំងនាំខ្លួនឪពុក ម្តាយរបស់ ក្មេងតូចនេះមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច បុរសដែលជាស្វាមីបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភកូនតូចនេះមែនរហូតដល់ប្រដាប់ភេទរហែក ដោយសារតែតណ្ហាឡើងខ្លាំងពេក ធ្វើឲ្យទ្រាំមិនបានខណៈដែលប្រពន្ធមិននៅ ។ បច្ចុប្បន្នទារិការដ៏កំសត់នោះ ត្រូវបានក្រុមគ្រូពេទ្យកំពុងព្យាយាម និងយកចិត្តទុកដាក់ជាទីបំផុតក្នុងការព្យាបាល ដើម្បីសង្គ្រោះ ឲ្យផុតពីសេចក្តីស្លាប់ ចំណែកពីរនាក់ប្តី ប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន ជាបណ្តោះអាសន្នដើម្បីបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់៕

photo_2016-07-29_21-34-57photo_2016-07-29_21-35-05photo_2016-07-29_21-35-08photo_2016-07-29_21-35-10photo_2016-07-29_21-35-13photo_2016-07-29_21-35-17photo_2016-07-29_21-35-20photo_2016-07-29_21-35-22photo_2016-07-29_21-35-25photo_2016-07-29_21-35-31photo_2016-07-29_21-35-38photo_2016-07-29_21-35-44

មតិយោបល់