ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងត្បូង៖ ចិនដើរតួនាទីវិជ្ជមាន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ និងលើកកម្ពស់ទំនាក់ទងអន្តរកូរ៉េ

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំថ្មី របស់លោក នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន បានដើរតួនាទីវិជ្ជមាន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ព្រមទាំងកែលម្អទំនាក់ទំនងអន្តរកូរ៉េផងដែរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ លោក មូន បាននិយាយថា «រហូតមកទល់ពេលនេះ ចិនតែងតែដើរតួនាទីជាវិជ្ជមាន ក្នុងការជួយដល់កិច្ចប្រជុំកំពូលអន្តរកូរ៉េ និងរវាងកូរ៉េខាងជើង-អាមេរិក»។

ដោយប្រធានាធិបតីរូបនេះ បានបន្ថែមថា កិច្ចពិភាក្សាចុងក្រោយថ្មីៗនេះ រវាងមេដឹកនាំកំពូលចិន ជាមួយកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងដើរតួនាទីដ៏វិជ្ជមានមួយ ដើម្បីភាពជោគជ័យ សម្រាប់ជំនួបកំពូលលើកទី ២ រវាងលោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕

មតិយោបល់