ថៃៈ បើយោងតាមសេចក្តីថ្លែងការណ៍ ពីខាងរាជវាំងថៃ បានឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលជាស្ដេចសោយរាជ្យយូរជាងគេបំផុត ក្នុងពិភពលោក មានព្រះជន្មាយុ ៨៨វស្សា ទៅហើយនោះ បានយាងចូលមន្ទីរពេទ្យម្ដងទៀតហើយ ដោយសារអាការៈរោគគ្រុនក្តៅ និងអាចមានមេរោគ ក្នុងឈាមព្រះអង្គទៀតផង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។
រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ព្រះមហាក្សត្រថៃ បានយាងចូលមន្ទីរពេទ្យ ទីក្រុងបាងកក ជាញឹកញាប់ ដែលបណ្ដាលប្រជានុរាស្ត្រទូទាំងប្រទេស កំពុងមានការព្រួយបារម្មណ៍ជាខ្លាំង អំពីព្រះរាជសុខភាពរបស់ព្រះអង្គ៕
មតិយោបល់