ភ្នំពេញៈ ចន ចាន់លក្ខិណា បានបង្ហាញនូវចិត្តអាណិតអាសូរ ដល់ក្មេងស្រីជាជនរងគ្រោះត្រូវបានជីដូន ធ្វើទារុណកម្ម និងពេលនេះ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ។
ក្មេងស្រីម្នាក់ ដែលមានឈ្មោះ អាជីង នេះត្រូវបានគេរកឃើញការធ្វើទារុណកម្មមួយផ្សេងៗទៀត នៅលើតំបន់ប្រដាប់ភេទ រហូតដល់មានដំបៅផ្លែ សុខៗក៏អត់ស្រួលខ្លួន ក្នុងអំឡុងពេល ដាំដើមឈើជាមួយនឹងស្ថានីយ៍វិទ្យុមួយ នៅលើទឹកដីខេត្តពោធិ៍សាត់ ។ទន្ទឹមជាមួយនឹងគ្នានេះដែរ អាជីងត្រូវបានគេបញ្ចូនមកកាន់មន្ទីរពេទ្យ រដ្ឋកោះឆាង ក្នុងខេត្តត្រាត ដើម្បីសង្គ្រោះ។
តារាសម្តែងចន ចាន់លក្ខិណាបានសរសេរនៅលើហ្វេសប៊ុកខ្លួន ទាំងអារម្មណ៍ក្តុកក្តួលថា « បានមិនដឹងធ្វើបាបគ្នាយ៉ាងម៉េចខ្លះបានដល់ថ្នាក់នេះ អត់យល់ទេមនុស្សសម័យនេះ សាហាវៗម៉្លេះលោកអើយ»៕
មតិយោបល់