ព័ត៌មានជាតិ

សុខ ពិសី និងមិត្តភក្តិ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងផ្ទះសំណាក់ សុខ វ៉ា

ភ្នំពេញ: នៅមុននេះបន្តិចកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាបានចុះឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀន៣នាក់ ដែលកំពុងធ្វើសកម្មភាពជក់ថ្នាំញៀន ក្នុងបន្ទប់លេខ២១២ របស់ផ្ទះសំណាក់យីហោ សុខ វ៉ា តាមបណ្ដោផ្លូវ១០៧ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាម៉ោង១១ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ។

តាមការអះអាងពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមប្រើប្រាស់គ្រឿងខាងលើមានឈ្មោះ សុខ ពិសី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបិទម៉ូតូ ស្នាក់នៅផ្លូវ១០៧ ផ្ទះអត់ចាំលេខជាន់ទី៤ សង្កាត់អូ៤ ខណ្ឌ៧មករា។ ទី២.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះ១៣០ ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ទី៣.ឈ្មោះ រ៉េង សុធារ: ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិស្សិត ផ្លូវរថភ្លើង ម្ដុំក្រោយសាលាតិចណូ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ក្រោយពីឃាត់យុវជនទាំង៣នាក់ខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀន(ប្រភេទម៉ាទឹកកក) ចំនួន១កញ្ចប់ និងម៉ូតូមួយគ្រឿងម៉ាកហុងដា C100 ពណ៌ក្រហម។

បច្ចុប្បន្នក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងនោះ មកអធិការនគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

//youtu.be/-gmZKEEv5AQ

photo_2016-08-02_12-24-33

photo_2016-08-02_12-24-35

មតិយោបល់