ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជំងឺឆ្លងផ្ទុះឡើងនៅភាគខាងពាយព្យរុស្ស៊ី ស្លាប់ម្នាក់និង៩០នាក់នៅក្នុងមន្ទីរពេទ្យ

រុស្ស៊ី: ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ៍នេះថា ក្មេងប្រុស​​ម្នាក់​បានស្លាប់ដោយសារជំងឺសត្វពាហនៈ ដែលអាចឆ្លងទៅមនុស្សដ៍សាហាវ នៅតំបន់ស៊ីប៊ែរី Yamal ភាគពាយ័ព្យរបស់ប្រទេសរុស្ស៊ី ខណៈដែលមនុស្ស ៩០នាក់ផ្សេងទៀត​ត្រូវបានដាក់នៅក្រោមការ​អង្កេត​នៅក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០២ សីហា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យរបស់លោកភិបាលតំបន់ Yamal បាននិយាយកាលពីថ្ងៃចន្ទថា ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់​បាន​ស្លាប់​បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺឆ្លងនេះ។ បច្ចុប្បន្ននៅក្នុងមន្ទីរពេទ្យទីក្រុង Salekhard នេះ មានមនុស្ស ៩០នាក់បាននាំយកមកពីតំបន់ក្តៅនៃការផ្ទុះជំងឺនេះ។

រដ្ឋាភិបាលក្នុងតំបន់នេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះឡើងនៃជំងឺឆ្លងខ្ពស់មួយនេះ វាបណ្តាលមកពីការសម្លាប់សត្វរមាំង ២.៣៤៩ក្បាល ខណៈដែលសត្វរមាំងជាង ៣៥.០០០ក្បាល ក្នុងចំណោម សត្វរមាំង ៧០០.០០០ក្បាល បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងនេះផងដែរ៕

reindeer in Russia

មតិយោបល់