អ៊ីរ៉ាក់ៈ លោក Abu Bakr al-Baghdadi មេដឹកនាំរដ្ឋឥស្លាមអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធ Levant បានអំពាវនាវឲ្យអ្នកគាំទ្រខ្លួន បន្តប្រយុទ្ធប្រឆាំងរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
ដោយការលើកទ្បើងរបស់លោក Baghdadi យ៉ាងដូច្នោះ គឺចង់សំដៅទៅលើព្រឹត្តិការណ៍ ដែលបានកើតមាននៅក្នុងខែនេះ នៅឯមជ្ឈឹមបូព៌ា ក៏ដូចជាកន្លែងផ្សេងៗទៀត ដែលកំពុងមានប្រតិបត្តិការបោសសម្អាត ក្រុមសកម្មប្រយុទ្ធ រួមទាំងជម្លោះរបស់តួកគី ជាមួយអាមេរិកស្តីពីការឃុំឃាំងគ្រូគង្វាលជនជាតិអាមេរិក លោក Andrew Brunson។
ក្នុងនោះលោកបានប្រាប់អ្នកគាំទ្រថា «អ្នកពុំមានជម្រើសនោះទេ ប្រសិនបើអ្នកចង់រស់ដោយសេចក្តីថ្លៃថ្នូរនោះ គឺអ្នកត្រូវតែប្រតិបត្តិតាមសាសនា រួមជាមួយការប្រយុទ្ធប្រឆាំងសត្រូវរបស់អ្នក»៕
មតិយោបល់