ថៃៈ រដ្ឋាភិបាលនឹងផ្តល់ជូនសំណងជំងឺចិត្ត ១.១៨លានបាត ដល់ក្រុមគ្រួសារទាំងអស់នៃជនរងគ្រោះដែលបានស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែក នាពេលថ្មីៗនៅតំបន់ឆ្នេរសមុទ្រ ក្រុងហួហីន និងខេត្តភាគខាងត្បូងចំនួន៦ផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៦។
គ្រាប់បែក និងការបំផ្ទុះគ្រាប់បែក បានវាយប្រហារទីក្រុងទេសចរមួយចំនួន ក្នុងចន្លោះថ្ងៃទី១០ ដល់ទី ១២ ខែសីហាកន្លងទៅថ្មីនេះ បានឆកយកជីវិតមនុស្ស៤នាក់ និងរងរបួស ៣៧នាក់ រួមបញ្ចូលទាំងជនជាតិបទេស១១នាក់ផង។ ជនបរទេសម្នាក់នៅសម្រាក់ក្នុងមន្ទីពេទ្យនៅឡើយកាលពីម្សិលមិញ។
នាយករដ្ឋមន្ត្រីស្តីទី លោក Wissanu Krea-ngam បាននិយាយកាលពីម្សិលមិញថាប្រាក់សំណងជំងឺចិត្តមានតម្លៃខ្ពស់ជាងការធានាជីវិតពីក្រុមហ៊ុននានា។
លោកបានពន្យល់ថា « សម្រាប់អ្នករងរបួសប្រាក់សំណងជំងឺចិត្ត អាស្រ័យទៅលើសភាពនៃជំងឺរបស់ពួកគេម្នាក់ៗ»។ លោកបាននិយាយក្រោយពេល បានដឹងនាំកិច្ចប្រជុំមួយ ស្តីអំពីចំណាត់ការពេទ្យសម្រាប់ជនរងគ្រោះ។
លោកបាននិយយាថាអាជ្ញាធរ ដូចជា ក្រសួងអភិវឌ្ឍន៍សង្គម និង សន្តិសុខមនុស្ស ក៏ដូចជាក្រសួងយុត្តិធម៌គួរតែ ផ្តល់ជូនទម្រង់ឯកសារជំនួយផ្សេងៗ រួមបញ្ចូលទាំងជំនួយផ្នែកហិរញ្ញវត្ថុផងដែរ ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ជនរងគ្រោះ៕
មតិយោបល់