រុស្ស៊ីៈ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា នៅថ្ងៃអង្គារនេះថា វិមានក្រឹមឡាំងមិនមានគម្រោងរៀបចំជំនួបពិភាក្សា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ការលើកទ្បើងនេះ បានកើតទ្បើងបន្ទាប់ពីលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងព្រុចសែល នាថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកក្កដាខាងមុខ៕
មតិយោបល់