អូស្ត្រាលីៈ អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ ត្រូវបានព្រមាននៅថ្ងៃពុធនេះថា នឹងមានការពន្យារពេលដ៏យូរមួយនៅអាកាសយានដ្ឋានអន្តរជាតិនៅថ្ងៃសុក្រសប្តាហ៍ក្រោយ
ខណៈសមាជិកនៃកងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី (ABF) និងនាយកដ្ឋានអន្តោប្រវេសន៍រៀបចំធ្វើកូតកម្មដ៏ខ្លាំងក្លាមួយ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយ នៅថ្ងៃទី០៣ ខែសីហានេះ។
សហគមន៍ និងសហជីពវិស័យសាធារណៈ (CPSU) បានប្រកាសថា ជាលទ្ធផលនៃការបែកបាក់នៅក្នុងការចរចាជាមួយរដ្ឋាភិបាលសហព័ន្ធ លើប្រាក់ខែ និងលក្ខខ័ណ្ឌមួយចំនួន សមាជិកខ្លួននឹងធ្វើកូដកម្មរយៈពេល ២៤ម៉ោងនៅថ្ងៃទី១២ ខែសីហាខាងមុខនេះ។
ចំណាត់ការដោយប្រើកម្លាំងមួយនឹង ត្រូវបានគេគ្រោងថាធ្វើតាំងពីខែមេសា តែទោះជាយ៉ាងណា គណៈកម្មការការងារដើម្បីយុតិធម៌បានសម្រេច មិនអនុញ្ញាតឱ្យសមាជិក CPSU ធ្វើកូតកម្មសម្រាប់រយៈពេលបីខែ បន្ទាប់ពីព្រលានយន្តហោះក្រុងព្រុចសែល រងការវាយប្រហារភេរវកម្មនោះឡើយ៕
មតិយោបល់