ព័ត៌មានអន្តរជាតិ

តំបន់រងគ្រោះដោយព្យុះនៅជប៉ុន ត្រៀមជម្លៀសមនុស្សចំនួន ៦ ម៉ឺននាក់ ខណៈមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត

ជប៉ុនៈ តំបន់ជាច្រើននៅភាគខាងកើតប្រទេសជប៉ុន បានរងគ្រោះពីទឹកជំនន់ និងការបាក់ដី ដោយសារព្យុះទីហ្វុង Hagibis បោកបក់រយៈពេលពីរសប្តាហ៍កន្លងទៅ ដែលធ្វើឲ្យមានការត្រៀម សម្រាប់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅថ្ងៃសុក្រនេះ ជាមួយការណែនាំឲ្យជម្លៀស ប្រជាជនចំនួន ៦ម៉ឺននាក់ នៅតាមតំបន់ជុំវិញទីក្រុងតូក្យូ។ នេះបើយោងតាម សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

យ៉ាងហោចណាស់មនុស្ស ៨២ នាក់ ត្រូវបានសម្លាប់នៅពេលដែលព្យុះ Hagibis បានវាយប្រហារភាគកណ្តាល និងខាងកើតប្រទេសជប៉ុន ជាមួយភ្លៀងធ្លាក់ និងខ្យល់បក់យ៉ាងខ្លាំង។ ដោយមនុស្សរាប់សិបនាក់ កំពុងបាត់ខ្លួននៅឡើយ ខណៈដែលជាង ៣០០នាក់ទៀត បានរងរបួស។

អាជ្ញាធរបានព្រមាន ហានិភ័យនៃការបាក់ដី និងទឹកជំនន់បន្ថែមទៀត ជាពិសេស នៅក្នុងតំបន់ ដែលរងការប៉ះពាល់ដោយសារទឹកភ្លៀង ខណៈដែលតំបន់ទាំងនោះ មិនទាន់ត្រូវធ្វើការជួសជុល ឬរៀបចំបណ្ដោះអាសន្ននោះ៕

មតិយោបល់