UN: អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន បានថ្កោលទោស ចំពោះការវាយប្រហារភេរវកម្ម រៀបចំឡើងដោយក្រុមប៉ាឡេស្ទីននៅទីក្រុង Tel Aviv ដែលបណ្ដាលឲ្យជនជាតិអ៊ីស្រាអែលចំនួនបួននាក់ស្លាប់។នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។
អំទ្បុងពេលដែលចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងរដ្ឋាភិបាលអ៊ីស្រាអែល លោក បាន គីមូន បានរំលឹកឡើងវិញថា “គឺមិនមានយុត្តិធម៌សោះ សម្រាប់អំពើភេរវកម្ម ឬអ្នកដែលប្រព្រឹត្ត អំពើសាហាវយង់ឃ្នងបែបនេះ»។
អគ្គលេខាធិការ មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការស្វាគមន៍ដោយ ការវាយប្រហារ របស់មេដឹកនាំក្រុមហាម៉ាស នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់អ្នកនាំពាក្យលោកបាន គីមូន បានបញ្ជាក់ឲ្យដឹង។
មន្ត្រីចលនាអ៊ិស្លាមហាម៉ាស បានឲ្យដឹងថា ការបាញ់វាយប្រហារនៅទីក្រុង Tel Aviv កាលពីថ្ងៃពុធនោះ ជាការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មប្រឆាំង នឹងប៉ាឡេស្ទីនអ៊ីស្រាអែល នៅតំបន់ West Bank និង Gaza៕
មតិយោបល់