ព័ត៌មានសុខភាព

អ្នកដែលចូលចិត្តអង្គុយបែបនេះ សូមបញ្ឈប់ភ្លាម!

ទម្លាប់នៃការអង្គុយពេនភ្នែន, គងទាក់ខ្លា និងអង្គុយបត់ភ្លៅកង្កែប គឺជាឥរិយាបទដែលមនុស្សភាគច្រើនតែងតែធ្វើ។ ប៉ុន្តែអ្នកទាំងនោះមិនបានដឹងថា វាជាទម្លាប់ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងរូបរាងកាយឡើយ។

អង្គុយគងទាក់ខ្លា
នេះគឺជាស្តាយ៍ក្នុងការអង្គុយដែលមានការពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សស្រី ប៉ុន្តែវាអាចបង្កហានិភ័យដល់សុខភាពដូចជា៖
– រលាកសន្លាក់ឆ្លឹងតាំងពីវ័យក្មេង៖ ទម្លាប់នៃការអង្គុយគង់ទាក់ខ្លាយូរៗទៅ នឹងធ្វើឲ្យកើតមានជំងឺរលាកសន្លាក់ឆ្អឹង ហើយហានិភ័យនៃជំងឺឆ្អឹងក៏កាន់តែកើនឡើងដែរ។
– សម្ពាធឈាម៖ ការសិក្សាជាច្រើនបានបង្ហាញថា ការដាក់ជើងគងលើភ្លៅនឹងបង្កើនសម្ពាធឈាម ដែលអាចនាំឲ្យហានិភ័យនៃសម្ពាធឈាមកើនឡើង។

ប្រសិនបើអ្នកនៅក្មេង បញ្ហានេះមិនធ្ងន់ធ្ងរប៉ុន្មានទេ គឺគ្រាន់តែមានអារម្មណ៍ស្ពឹកបន្ទាប់ពីអង្គុយយូរ។ ប៉ុន្តែសម្រាប់មនុស្សវ័យចំណាស់វិញ បញ្ហាសរសៃឈាម និងសម្ពាធឈាមនាំឲ្យមានគ្រោះថ្នាក់ដូចជា៖

– ខ្វិនជើង៖ ការគង់ទាក់ខ្លាជាញឹកញាប់ នឹងបង្កើនសម្ពាធទៅលើសសៃប្រសាទ។ ចំហ៊ានដំបូងគ្រាន់តែស្ពឹក និងឈឺតិចៗ ប៉ុន្តែប្រសិនបើអ្នកអង្គុយបែបនេះញយៗ ហានិភ័យនៃការខ្វិនជើងកាន់តែមានកម្រិតខ្ពស់។

– ប៉ោងសសៃ៖ ជំងឺប៉ោងសសៃ គឺបណ្តោលមកពីការអង្គុយគងទាក់ខ្លាយូរពេក។ ឥរិយាបទបែបនេះ ធ្វើឲ្យចលនាឈាមរត់បានតិច, ការកាត់បន្ថយឈាម ធ្វើឲ្យសសៃឡើងប៉ោងខុសប្រក្រតី។
អ្នកត្រូវចង់ចាំថា ការអង្គុយបែបនេះពិតជាមានផលប៉ះពាល់ខ្លាំងណាស់ ដូច្នេះអ្នកគួរតែជៀសវាងដើម្បីកុំឲ្យវាក្លាយជាទម្លាប់។

អង្គុយពេនភ្នែន
ការអង្គុយពែនព្នែនប្រើកុំព្យូទ័រនៅលើគ្រែ, សាឡុង គឺជាទម្លាប់របស់មនុស្សជាច្រើន។ ប៉ុន្តែឥរិយាបទនៃការអង្គុយបែបនេះធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង។

– កោងឆ្អឹងខ្នង៖ ទម្លាប់បែបនេះយូរៗទៅ ឆ្នឹងខ្នងរបស់អ្នកនឹងកោងបន្តិចម្តងៗ។

– ក្លាយជាមនុស្សគម៖ បើអ្នកមិនកាត់បន្ថយទម្លាប់មួយនេះ អវយវៈឆ្អឹងខ្នងនឹងខូច ហើយប៉ះពាល់ដល់សុខភាពរាងកាយថែមទៀត។

– អង្គុយបត់ភ្លៅកង្កែប
ឥរិយាបទមួយនេះ ធ្វើឲ្យដងខ្លួនសុខស្រួលក៏ពិតមែន ប៉ុន្តេ ភ្លៅ, ត្រគាត, ខ្នង វិញមានការខូចខាតមុខងារចលនា និងតុល្យភាពរាងកាយ។ ដូច្នេះ ដំបូលន្មានដ៏ល្អ អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរសកម្មភាពឲ្យបានញឹកញាប់ខណៈពេលដែលអង្គុយ៕

sitting

មតិយោបល់