ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព្រឹត្តិការណ៍ សំខាន់ៗ

អតិថិជនប្រាប់គន្លឹះងាយៗ ដើម្បីឈ្នះទឹកប្រាក់៦ម៉ឺនដុល្លារ ពីសែលកាត

ភ្នំពេញៈ បន្ទាប់ពីស្ត្រីម្នាក់ មកពីខេត្តបាត់ដំបង បានឈ្នះនូវរង្វាន់ជាទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត កាលពីពេលថ្មីៗនោះ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ សែលកាត បានផ្ដល់នូវរង្វាន់ទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារបន្ថែមទៀត ទៅដល់បុរសជាជាងថតរូបម្នាក់ មកពីខេត្តបាត់ដំបង ដូចគ្នា។ បុរសមានសំណាងរូបនេះ បានប្រាប់ Post News ពីគន្លឹះងាយៗមួយចំនួន ដើម្បីមានសំណាងឈ្នះនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។

ជាអ្នកខេត្តបាត់ដំបង មានមុខរបរជាជាងថតរូបមង្គលការ ដែលបានឈ្នះនូវរង្វាន់ទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារអាមេរិក ពី«កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ» តាំងពីថ្ងៃទី៣០ ខែកក្កដាថ្មីៗនេះ លោកបានសម្ដែងនូវក្ដីរំភើបរីករាយត្រេកអរយ៉ាងខ្លាំង ដោយរំពឹងថា ទឹកប្រាក់ដែលបានឈ្នះនេះ នឹងត្រូវយកទៅដោះស្រាយបញ្ហាជីវភាពគ្រួសារដែលកំពុងជួបការលំបាក។ លោកក៏បានបញ្ជាក់ផងដែរ អំពីការព្យាយាមរបស់ខ្លួនក្នុងការផ្សងសំណាងជាមួយក្រុមហ៊ុនសែលកាត ជារៀងរាល់ថ្ងៃ។

លោក ស៊ិម រិទ្ធី ជាជាងថតរូបនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ឲ្យ Post News ដឹងពីគន្លឹះខ្លះៗ ដើម្បីមានសំណាងឈ្នះទឹកប្រាក់រាប់ម៉ឺនដុល្លារថា លោកតែងតែព្យាយាមផ្សងសំណាងជារៀងរាល់ថ្ងៃអស់រយៈពេលជាយូរមកហើយ។ និយាយដោយអស់សំណើច លោកថា លោកបានព្យាយាមតាំងពីអំឡុងពេលលោកមានកូនមួយ រហូតមកទល់នឹងបច្ចុប្បន្នមានកូនក្នុងបន្ទុកដល់ទៅ៤ ទើបមានឱកាសមាសប្រាក់នេះ។

បុរសសម្បុរខ្មៅ សម្ដីរួសរាយរូបនេះ បន្ថែមថា ស្ទើរជារៀងរាល់ថ្ងៃ លោកបានចំណាយលុយប្រមាណជិត១ដុល្លារ ដើម្បីបានឈ្នះរង្វាន់ពីកម្មវិធីនេះ។ លោកបញ្ជាក់ថា គន្លឹះងាយៗ ដែលគ្រប់អតិថិជនរបស់សែលកាត អាចធ្វើបានដូចគាត់ គឺគាត់គ្រាន់តែបានចំណាយពេលវេលា និងលុយកាក់បន្តិចបន្តួចលើការទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ចំនួន២ ឬ៣ដង ក្នុងមួយថ្ងៃ ដើម្បីទទួលបានលេខកូដសំណាង៦ខ្ទង់ ក្នុងរយៈពេល៥-៦នាទីបន្ទាប់ ហើយរង់ចាំអ៊ុតលទ្ធផលតាមរយៈកញ្ចក់ទូរទស្សន៍នៅវេលាម៉ោង៦ល្ងាច។ ការឈ្នះរង្វាន់លើកនេះ ធ្វើឲ្យលោកជឿជាក់១០០% ថាក្រុមហ៊ុនសែលកាត ពិតជាផ្ដល់នូវរង្វាន់ពិត ឈ្នះលុយសុទ្ធពិតៗតែម្ដង ហើយលោកក៏បញ្ជាក់ដល់អតិថិជន ដែលធ្លាប់ចូលរួមផ្សងសំណាង និងអ្នកដែលមិនទាន់បានចូលរួមផ្សងសំណាង សូមចាប់ផ្ដើម និងបន្តផ្សងសំណាងទៀត ព្រោះនេះជាការឈ្នះពិតៗ មិនមែនក្លែងក្លាយឡើយ។

គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕

IMG_2136IMG_2138IMG_2142IMG_2146IMG_2147IMG_2140IMG_2149

មតិយោបល់