វៀតណាម: អ្នកជំងឺម្នាក់នៅកណ្តាលខេត្ត Phu Yen ដែលមានចម្ងាយប្រមាណ ៩៥០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីហាណូយ ប្រទេសវៀតណាម ត្រូវបានគេបញ្ជាក់ថា
ឆ្លងមេរោគ Zika នៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។
បើយោងតាមនាយកដ្ឋានសុខាភិបាលខេត្ត Phu Yen អ្នកជំងឺមានអាយុ ២៧ឆ្នាំរូបនេះ ដែលមានឈ្មោះថា លោក Dinh Tinh បានចាប់ផ្តើមគ្រុនក្តៅ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ រួមជាមួយរោគសញ្ញាសាច់ដុំ, សន្លាក់និងកន្ទួលចំណុចនៅលើរាងកាយរបស់គាត់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកខេត្ត Phu Yen កាលពីថ្ងៃទី៣០ ខែមិថុនា។
អាជ្ញាធរសុខាភិបាលក្នុងតំបន់បានជំរុញឱ្យអ្នកជិតស្និទ្ធជាមួយទីភ្នាក់ងារសម្របសម្រួលពាក់ព័ន្ធក្នុងខេត្ត ក្នុងការរកឃើញករណីសង្ស័យ ដើម្បីទប់ស្កាត់ជំងឺនេះ ពីការរីករាលដាលផងដែរ។
នៅដើមខែមេសា វៀតណាមបានរាយការណ៍ពីករណីការឆ្លងមេរោគ Zika នៅខេត្ត Khanh Hoa ភាគខាងត្បូងនិងទីក្រុងហូជីមិញ។ Zika ត្រូវបានគេស្គាល់ថា ជាមេរោគដែលរាលដាលតាមរយៈមូសខាំ។ ហើយមេរោគនេះ គឺជាការប្រថុយប្រថាន ពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ វាត្រូវបានគេគិតថា ត្រូវបានផ្សារភ្ជាប់ទៅនឹងការមានកំណើតមិនប្រក្រតីកម្រមួយ ដែលបណ្តាលឱ្យទារកដែលទើបនឹងកើតខុសពីធម្មតា៕
មតិយោបល់