ព័ត៌មានសុខភាព

ហាមទទួលទានភេសជ្ជៈ ៣ប្រភេទពេលអាកាសធាតុកំពុងក្តៅ

នៅក្នុងរដូវក្តៅរាងកាយរបស់យើងត្រូវការទឹកជាចាំបាច់ ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ តែទោះជាយ៉ាងណា ក្នុងរដូវនេះ​អ្នកគួរតែ​ជៀសវាង​ភេសជ្ជៈ៣មុខ ព្រោះវាធ្វើឲ្យបាត់បង់ជាតិទឹកកាន់តែច្រើន ហើយប៉ះពាល់សុខភាពថែមទៀត។

ទទួលទានគ្រឿងស្រវឹង
នៅពេលដែលអាកាសធាតុកំពុងតែក្តៅ ស្រាបៀរត្រជាក់ៗពិតជាគួរឲ្យចង់ទទួលទានណាស់ ប៉ុន្តែវាធ្វើឲ្យអ្នកនោមច្រើន ដែល​បណ្តោលឲ្យ​ខ្សោះ​ជាតិទឹក។ នៅពេលដែលអ្នកទទួទានស្រាមួយពែង ត្រូវទទួលទានទឹកមួយពែងដែរ ដើម្បីជួយការពារការខ្វះជាតិទឹកក្នុងរាងកាយកាន់តែច្រើន។

កាហ្វេ និងតែ
ជាតិកាហ្វេអ៊ីនបង្កើនហានិភ័យនៃការខ្វះជាតិទឹក។ ប្រសិនបើអ្នកទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា តែ និងកាហ្វេ ទៀងទាត់ ការស្រូបយកជាតិទឹករបស់អ្នកនឹងមានស្ថេរភាព។ ប៉ុន្តែ ក្នុងរដូវក្តៅ ប្រសិនបើអ្នកមិនបានទទួលទានវាទៀងទាត់ទេ អ្នកនឹង​មានផលប៉ះពាល់​ជា​មិនខាន។ ដូច្នេះ អ្នកគួរតែកំណត់ការទទួលទាន តែ ឬកាហ្វេ នៅក្នុងពេលរសៀល។

ភេសជ្ជៈដែលត្រជាក់ខ្លាំងពេក
ប្រសិនបើអាកាសធាតុកំពុងតែក្តៅ អ្នកទទួលទានភេសជ្ជៈដែលត្រជាក់ខ្លាំង នឹងកើតមានហានិភ័យនៃជំងឺទឹកនោមផ្អែម, ជំងឺសរសៃឈាមបេះដូង, បញ្ហាសុខភាពមាត់ធ្មេញ ហើយសូម្បីតែបញ្ហាខ្សោះជាតិទឹកក៏ត្រូវប្រឈមដែរ។

ការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានបែបនេះ មិនត្រឹមតែបាត់បង់ជាតិទឹកបន្ថែមទៀតនោះទេ ថែមទាំងខូចខាតដល់តម្រងនោម ចំពោះអ្នកដែលទទួលទានទៀងទាត់។ ប្រសិនបើអ្នកចង់ទទួលទានភេសជ្ជៈ គួរតែជ្រើសយកទឹកផ្លែឈើស្រស់ប្រសើរជាង៕

dringking

មតិយោបល់