រុស្ស៊ីៈ ប្រភពពីវិមានក្រឹមឡាំង នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន និងមេដឹកនាំមហាអំណាច លោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាអំពីបញ្ហាបន្ទាន់មួយ ស្ដីពីស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ នៅក្នុងទំនាក់ទំនងការទូតទ្វេភាគីតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។
តាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ភាគីអាមេរិកបានលើកយកភាពតានតឹង នៅឧបទ្វីបកូរ៉េជាបញ្ហាបន្ទាន់ ក្នុងរបៀបវារៈទ្វេភាគី ដោយបានពិភាក្សាគ្នា ទាក់ទងនឹងចំណុចក្ដៅគគុក រួមទាំងផ្តោតសំខាន់លើការដោះស្រាយវិបត្តិនុយក្លេអ៊ែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាននិយាយថា ក្រុងវ៉ាស៊ីនតោន ចង់បើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដោយគ្មានលក្ខខណ្ឌទុកជាមុន ជាមួយកូរ៉េខាងជើង បើទោះបីអាមេរិក ធ្លាប់បានលើកទ្បើងថា លុះត្រាតែក្រុងព្យុងយ៉ាង ព្រមបោះបង់កម្មវិធីនុយក្លេអ៊ែរ ទើបអាចឲ្យមានកិច្ចចរចារវាងប្រទេសទាំងពីរ៕
មតិយោបល់