ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: Delta លុបចោលជើងហោះហើរ៧៤០ គ្រាដែលផ្តល់ប្រាក់សំណង២០០ដុល្លារ

អាមេរិក: កាលពីល្ងាចថ្ងៃច័ន្ទ ក្រុមហ៊ុន Delta បាននិយាយថា ជើងហោះហើរ ចំនួន៧៤០ ត្រូវបានលុបចោល បើទោះបីជាប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនត្រូវបានដំណើរការឡើង វិញក៏ដោយ។ ហើយ Delta បានផ្តល់ជូនអ្នកដំណើរនូវប្រាក់សំណងនិងប័ណ្ណទូទាត់ចំនួន ២០០ដុល្លារ អាមេរិក ខណ:ដែល នាយកប្រតិបត្តិក្រុមហ៊ុនលោក Ed Bastian បានធ្វើការសុំទោសតាមរយ: សារវីដេអូមួយចំពោះការរំខានមិនបានធ្វើដំណើរដល់អតិថិជន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃទី៩ សីហា ឆ្នាំ២០១៦។

មនុស្សរាប់ពាន់នាក់នៃអ្នកដំណើរតាមផ្លូវអាកាសនៅជុំវិញពិភពលោក ត្រូវបានផ្អាកការធ្វើដំណើរនៅជាប់កកកុញពេញព្រលានយន្តហោះ បន្ទាប់ពីដាច់ប្រព័ន្ធភ្លើងកុំព្យូទ័រ បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ Delta អាមេរិកមួយនេះ បានផ្អាកជើងហោះហើររបស់ខ្លួន។

ឧប្បត្តិហេតុនេះ បានបណ្តាលឱ្យមានការពន្យារពេលនៅទូទាំងសហរដ្ឋអាមេរិក, នៅប្រទេសជប៉ុន, អ៊ីតាលីនិងចក្រភពអង់គ្លេស។ ប្រព័ន្ធពិនិត្យមើលនៅក្នុងព្រលានយន្តហោះ អេក្រង់ប្រឹក្សាយោបល់អ្នកដំណើរ វេបសាយនិងស្មាតហ្វូន app របស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដែលជាកម្មវិធីត្រូវបានរងផលប៉ះពាល់ដោយការបរាជ័យប្រព័ន្ធដាច់ភ្លើង កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។

នៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបម្រើអតិថិជនចំនួនប្រហែល ១៨០លាននាក់ក្នុងមួយឆ្នាំ ហើយបានជួលបុគ្គលិកជាង ៨០.០០០នាក់។ វាគឺជាក្រុមហ៊ុនអាកាសចរណ៍ថ្មីបំផុតក្នុងការទទួលរងនូវបញ្ហាកុំព្យូទ័រ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ កាលពីខែមុន បានបង្ខំឱ្យលុបចោលការហោះហើរជាង ២.០០០ បន្ទាប់ពីដាច់ភ្លើងមួយបានរារាំងក្នុងការពិនិត្យមើលអ្នកធ្វើដំណើរ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួច ក្រុមហ៊ុនអាកាសចរណ៍នេះ បានព្រមានថា អ្នកដំណើរជាច្រើននៅតែប្រឈមមុខនឹងការពន្យារពេលនិងលុបចោលដោយសារតែផលប៉ះពាល់នៃការរំខានមុននេះ។ Delta ជាប់ចំណាត់ថ្នាក់ទីបីនៅលើពិភពលោក នេះបើយោងតាមស្ថាប័នឧស្សាហកម្មសមាគម IATA។ ក្រុមហ៊ុននេះ បានណែនាំឱ្យអតិថិជនដើម្បីពិនិត្យមើលស្ថានភាពនៃការហោះហើររបស់ខ្លួន មុនពេលធ្វើដំណើរទៅព្រលានយន្តហោះផងដែរ៕

Delta 01

Delta 02

Delta 03

Delta 04

Delta coustomer

មតិយោបល់