ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដួលរលំរបងបណ្តាលឲ្យរងរបួស៤០នាក់ ពេលប្រគុំតន្ត្រី Snoop Dogg

អាមេរិក: អាជ្ញាធរបានឱ្យដឹងថា ដួលរលំរបងអំឡុងពេលប្រគំតន្ត្រីលោក Snoop Dogg តារាចម្រៀង Rap ស្ថិតនៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក ដែលបាន​បណ្តាល​ឲ្យមនុស្សចំនួន ៤២នាក់រងរបួស ខណ:ដែលអ្នកគាំទ្រទាំងនោះ បានលយចេញហួសរបងមកខាងក្រៅ ដែល​ជាហេតុធ្វើឲ្យវាដួលរលំតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃ​ទី​០៦ សីហា ឆ្នាំ២០១៦នេះ។

មន្ត្រីពន្លត់អគ្គិភ័យបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃសុក្រ នៅឯកន្លែងតាំងពិព័រណ៍​ទំនិញ BB&T Pavilion នាមជ្ឈមណ្ឌលកម្សាន្ត Camden។ ហើយភាគច្រើននៃអ្នករងរបួសគឺជាអនីតិជន (យុវវ័យក្រោមអាយុ ១៨ឆ្នាំ)។ លោក Snoop Dogg និងលោក Wiz Khalifa បានសម្តែងលើឆាកនៅ​ពេលនោះ៕

Snoop Dogg concert

មតិយោបល់