ក្នុងថ្ងៃខួបកំណើតរបស់តារាសម្ដែងស៊ិចស៊ី កញ្ញា សេង សូណា គេឃើញនាងស្លៀកសុទ្ធតែឈុតស្រស់ស្អាតទាំង៣តែម្ដង ដោយមួយឈុតជាទម្រង់ស្រគត់ស្រគំ ហើយ២ឈុតចុងក្រោយជាឈុតរំលេចដើមទ្រូង ដែលអ្នកណាក៏មើលទៅគ្រឺតក្នាញ់នឹងសម្រស់ដើមទ្រូងរបស់នាង។ ឈុតទាំង៣ដែលនាងរំលេចនោះ ដ្បិតថាស៊ិចស៊ី តែក៏ធ្វើអោយនាងស្រស់ស្អាតមិនធម្មតាក្នុងថ្ងៃខួបដ៏ពិសេសនោះដែរ។
ឈុតសេង សូណា បើកឆាកមុនគេក្នុងពេលទទួលភ្ញៀវនោះ គឺរ៉ូបពណ៌ស ដែលមានតម្លៃខ្ពស់ តែនាងបញ្ជាក់ថារ៉ូបដ៏ស្រស់ស្អាតនោះ គឺជាការឧបត្ថម្ភពីសំណាក់បងស្រីធម៌របស់នាងតែប៉ុណ្ណោះ ដោយនាងមិនបានដឹងថាមានតម្លៃប៉ុន្មាន និងមិនមែនជាឈុតដែលនាងកុម្ម៉ង់ដើម្បីស្លៀកក្នុងថ្ងៃដ៏ពិសេសនោះទេ។ មួយឈុតសម្រស់របស់សេង សូណា ត្រូវគេមើលឃើញថាស្រគត់ស្រគំមួយបែប តែក៏ស្អាតមិនចាញ់ពេលនាងរំលេចដើមទ្រូងផងដែរ ខណៈដែលអ្នកបានឃើញក៏លាន់មាត់ថាតារាស្រីរូបនេះ ពេលតែងខ្លួនជិតៗគឺមើលទៅដូចជាមនុស្សម្នាក់ផ្សេង។
ក្នុងឈុតទី២ ក៏ជារ៉ូបកូនក្រមុំផងដែរ តែមើលទៅរាងកាចជាងមុន ដោយសារតែរ៉ូបដែលនាងបានប្រើនោះ គឺចិត្តល្អចំហរដើមទ្រូងអោយអ្នកបានឃើញគ្រឺតក្នាញ់តែម្ដង ដែលនាងបានប្រើក្នុងពេលដែលនាងកាត់នំ។
មួយឈុតចម្រុះពណ៌ហើយមើលទៅស្រដៀងនឹងរចនាបទស្លឹកឈើនេះ ត្រូវបានគេសន្និដ្ឋានថាមានតម្លៃមិនទាបនោះទេ ប៉ុន្តែនាងថាមួយឈុតដែលនាងបានគ្រងក្នុងពិធីកាត់នំ ក៏ជាការផ្ដល់អោយពីសំណាក់ម្ចាងសម្អាងការជាបងស្រីធម៌ ដែលនាងបានស្គាល់រាប់អានដូចគ្នា។ នាងថាទាំង២ឈុតដែលនាងបានប្រើនៅក្នុងពិធីទទួលភ្ញៀវផ្លូវការ គឺមិនខុសពីឈុតដែលនាងកុម្ម៉ង់ទុកនោះទេ ដោយសារតែឈុតកូនក្រមុំដ៏ស្រស់ស្អាតនោះ គឺខាងម្ចាស់ហាងសុទ្ធតែច្នៃយ៉ាងពិសេសសម្រាប់នាង ជាពិសេសដើម្បីតម្រូវនូវភាពស៊ិចស៊ីរបស់នាងសម្រាប់ឈុតទី២តែម្ដង។
មួយឈុតចុងក្រោយដែលនាងបានស្លៀកក្រោយពិធីកាត់នំ ក៏ស្រស់ស្អាតមិនធម្មតាផងដែរ បើទោះជាឈុតខ្មៅចុងក្រោយនេះ គឺកាចជាងឈុតទី២ ព្រោះតែនាងព្រលែងដើមទ្រូងអោយអ្នកនៅជុំវិញខ្លួនបានឃើញយ៉ាងពេញៗភ្នែក។ មួយឈុតនេះ កាន់តែធ្វើអោយនាងបន្តគ្រងតំណែងជាតារាស៊ិចស៊ី ខណៈដែលនាងប្រកាសថាគ្រាន់តែស៊ិចស៊ីនៅក្នុងថ្ងៃពិសេសរបស់ខ្លួន គឺនាងមិនខ្លាចនូវការរិះគន់។ នាងថាមួយឈុតចុងក្រោយជាការចាត់ចែងដោយផ្ទាល់របស់នាង ហើយបើទោះជាមិនមានតម្លៃកប់ពពក តែនាងពេញចិត្តក្នុងការប្រើប្រាស់នៅថ្ងៃពិសេសសម្រាប់ពិធីសប្បាយៗជាមួយភ្ញៀវក្នុងពិធី។
សរុបមកទាំង៣ឈុតដែលសេង សូណា បានបង្ហាញនៅក្នុងថ្ងៃខួបកំណើតរបស់នាង សុទ្ធតែធ្វើមនុស្សភាគច្រើនលង់នឹងសម្រស់របស់នាង មិនថាឈុតស្រស្រគត់ស្រគំ ឬ ឈុតស៊ិចស៊ីនោះទេ៕
មតិយោបល់