ព័ត៌មានសិល្បៈ និងកម្សាន្ត

លេឌី កាកា បើកមុខប្រុសស្នេហ៍ថ្មី ក្នុងកម្មវិធី Super Bowl

នៅសប្ដាហ៍មុនការប្រកួតប្រជែងក្នុងកម្មវីធី Super Bowl ត្រូវបានអ្នកប្រមាញ់រូបអ្នកចម្រៀងស្រី លេឌី កាកា ជាមួយបុរសជាគូស្នេហ៍ ឈរថើបគ្នា សែលហ្វី យ៉ាងផ្អែមល្ហែម ដែលបុរសជាគូស្នេហ៍ត្រូវបានគេស្គាល់ថាជា Christian Carino មានអាយុ ៤៨ ឆ្នាំ ធ្លាប់បង្ហាញមុខម្ដងនៅក្នុងកម្មវិធី CAA (Creative Artists Agency) ។

ក្រៅពីនេះធ្លាប់មានគេឃើញបុរសជាគូស្នេហ៍របស់ លេឌី កាកា បានចូលរួមកម្មវិធីបង្ហាញម៉ូដដ៏ធំ គឺកម្មវិធី Tommy X Gigi ជាមួយមិត្តភក្ដលោក នាយ Tommy Hilfiger ដែលតារាបង្ហាញម៉ូដដ៏ល្បីមួយរូបកន្លងមក ហើយមិនត្រឹមតែប៉ុណ្ណោះទេ កន្លងមកមានគេឃើញ លេឌី កាកា មានភាពស្និទស្នាលជាមួយគ្រួសារ Christian Carino ហើយនាងបានចូលរួមទស្សនាការសម្ដែងរបស់កូនស្រី Christian ទៀតផងដែរ ៕

មតិយោបល់