បរទេស: ក្រុមហ៊ុនអាកាសចរណ៍ Jet Liner បានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរបានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា នៅពេលកំពុងធ្វើដំណើរឆ្លងកាត់នៅលើសមុទ្រ មេឌីទែរ៉ាណេ មុនពេលចុះចតនៅឯព្រលានយន្តហោះ ដែលវាចាប់ផ្តើមចេញពីទីក្រុង Algiers សាធារណៈរដ្ឋប្រជាធិបតេយ្យ Algeria ឆ្ពោះមកកាន់ទីក្រុង Marseille ប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៦ សីហា ឆ្នាំ២០១៦នេះ។
ហេតុការណ៍បាត់យន្តហោះខាងលើនេះ មិនទាន់ដឹងថាតើបណ្តាលមកពីមូលហេតុអ្វីឡើយ រីឯជោគវាសនារបស់អ្នកដំណើរនៅលើយន្តហោះនេះ ក៏មិនទាន់ដឹងថាតើស្លាប់ឬមួយនៅរស់។
ករណីស្រដៀងគ្នានេះដែរ កាលពីពេលកន្លងទៅ យន្តហោះ EgyptAir MS804 ប្រភេទ Airbus A320 បានបាត់ពីប្រព័ន្ធរ៉ាដា ធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី១៩ ខែឧសភា នៅពេលចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងគែរ ដែលបានសំលាប់មនុស្សទាំងអស់ ៦៦នាក់៕
មតិយោបល់