ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់ៈ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានព្រមានថា ក្រុងតេអេរ៉ង់ នឹងកាត់បន្ថយតួនាទីរបស់ខ្លួន ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រហូតទាល់តែបណ្តារដ្ឋអ៊ឺរ៉ុប ធ្វើសកម្មភាព ដើម្បីរក្សាកិច្ចព្រមព្រៀង នៅព្រហស្បតិ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។

ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ ISNA បាននិយាយថា លោក Zarif បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ប្រធានាធិបតីលោក Hassan Rouhani នឹងប្រកាសលម្អិតឆាប់ៗ អំពីការកាត់បន្ថយតួនាទីរបស់ប្រទេស ចំពោះកិច្ចព្រមព្រៀងខាងលើ ។

យ៉ាងណាមិញលោក បានបន្ថែមថា «ការអនុវត្តជំហាននេះ មិនមែនមានន័យថា ក្រុងតេអេរ៉ង់ បញ្ចប់កិច្ចចរចានោះទេ»៕

មតិយោបល់