កណ្តាលៈ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលស្រុកស្អាងខេត្តកណ្តាលបាននាំខ្លួនជនសង្ស័យជាចោរប្លន់ម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ ដែលបម្រុងធ្វើសកម្មភាពប្លន់នៅឃុំក្រាំងយ៉ូវ ទៅបង្ហាញពីទីតាំងដែលពួកគេបានលាក់ទុកអាវុធសម្រាប់ធ្វើសកម្មភាពប្លន់ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានឲ្យដឹងថា យ៉ាងតិចអាវុធចំនួន៣ដើម មានកាំភ្លើងK59 ចំនួន២ដើម គ្រាប់ចំនួន១០ និងAK47 ១ដើម គ្រាប់ចំនួន២២គ្រាប់ ត្រូវបានក្រុមជនសង្ស័យជាចោរប្លន់យកមកកប់ទុក ដើម្បីធ្វើសកម្មភាព ប៉ុន្តែផែនការនេះត្រូវបរាជ័យ បន្ទាប់ពីសមត្ថកិច្ចបានតាមប្រម៉ាញ់ក្រុមជនសង្ស័យតាំងពីទឹកដីខេត្តតាកែវរហូតមកដល់ចំណុចឃុំក្រាំងយ៉ូវ ស្រុកស្អាង ទើបបង្ក្រាបចាប់ខ្លួនបានជាមួយនឹងការផ្ទុះអាវុធផងដែរ។
ការនាំខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ទៅមើលកន្លែងលាក់កាំភ្លើងបានធ្វើឡើងនៅចំណុចភូមិ-ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចបានលើកឡើងថា ប្រសិនបើទប់សភាពការណ៍នេះមិនទាន់ ពួកគេនឹងធ្វើសកម្មភាពប្លន់នៅស្រុកស្អាង អាចបង្កឲ្យមានអំពើអសន្តិសុខ ខណៈពួកគេមានកាំភ្លើង និងគ្រាប់ លាក់ទុកបម្រុងធ្វើសកម្មភាពរួចរាល់ហើយនោះ៕

https://youtu.be/9RMgq1NHTfE
https://youtu.be/WGP4zVFh_3E
https://youtu.be/9RMgq1NHTfE
https://youtu.be/WGP4zVFh_3E
មតិយោបល់