ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្លើងឆេះផ្ទះនៅកាណាដា សម្លាប់មនុស្ស ៣នាក់ និងរបួស៧នាក់

កាណាដា: មន្ត្រីសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃសៅរ៍ថា មានអគ្គិភ័យមួយ ឆាបឆេះផ្ទះជាច្រើនខ្នងនៅក្នុងទីក្រុង Hamilton ប្រទេសកាណាដា បានសម្លាប់មនុស្ស៣នាក់ និងរងរបួស៧នាក់ផ្សេងទៀត ។នេះបើយោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៦។

មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ភ្លើងបានឆេះពីចេញពីផ្ទះមួយ នៅក្បែរតំបន់ឧស្សារហ៍កម្មមាត់ទឹករបស់ទីក្រុងកាលពីព្រឹកថ្ងៃសៅរ៍ហើយរៀលទៅឆេះជាប់នោះ២ខ្នងទៀត។

សាកសពមនុស្ស៣នាក់ស្ថិតនៅក្នុងផ្ទះត្រូវភ្លើងឆាបឆេះ ហើយអត្តសញ្ញាណមិនត្រូវបានបង្ហាញទេ។
នាយកដ្ឋានពន្លត់អគ្គិភ័យនិយាយថា នៅក្នុងផ្ទះភ្លើងឆេះមានមនុស្ស១១នាក់ ហើយអ្នករងរបួសជាប្រើននាក់ត្រូវបញ្ជូនទៅមន្ទីពេទ្យ ។បើតាមការវាយតម្លៃនៃការខូចខាត់អស់ប្រមាណ ១៥២.០០០ដុល្លារ៕

hamilton

មតិយោបល់