អាមេរិកៈ សេតវិមានកាលពីថ្ងៃសុក្រ បានព្រមានប្រឆាំងនឹងរុស្ស៊ី រួមទាំងបណ្ដាប្រទេសដទៃទៀត ដែលគាំទ្រប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ ទាក់ទងនឹងការបញ្ជូនកងទ័ព និងឧបករណ៍យោធា ទៅឱ្យប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយថា អាមេរិក នឹងចាត់ទុកសកម្មភាពបែបនេះថាជា «ការគំរាមកំហែង ដោយផ្ទាល់ដល់សន្តិសុខក្នុងតំបន់»។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។
ការព្រមាននេះ បានកើតឡើងបន្ទាប់ពីយន្តហោះកងទ័ពអាកាសរុស្ស៊ីពីរគ្រឿង បានចុះចតនៅខាងក្រៅទីក្រុង Caracas កាលពីថ្ងៃសៅរ៍ ដែលគេជឿជាក់ថា បានដឹកជញ្ជូនកងកម្លាំងពិសេសរុស្ស៊ី និងបុគ្គលិកសន្តិសុខប្រព័ន្ធអ៊ិនធើណែតជិត ១០០ នាក់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក John Bolton ទីប្រឹក្សាសន្ដិសុខជាតិសេតវិមាន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អាមេរិក ស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់ ចំពោះចលនាខាងក្រៅ របស់លោកខាងលិច ដោយរដ្ឋាភិបាលប្រឆាំងដាច់ខាត នឹងការដាក់ពង្រាយទ្រព្យសម្បត្តិយោធា ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ឬកន្លែងផ្សេងទៀត នៅជុំវិញពិភពលោក ដែលមានបំណងបង្កើត ឬពង្រីកប្រតិបត្តិការយោធា»។
ក្នុងនោះលោក Bolton បានបន្ថែមថា «អាមេរិក នឹងពិចារណាសកម្មភាពបង្កហេតុបែបនេះថា ជាការគំរាមកំហែង ដោយផ្ទាល់ដល់សន្តិសុខក្នុងតំបន់ ក៏ដូចជាសន្តិភាពអន្តរជាតិ»៕
មតិយោបល់