អាមេរិកៈ អ្នកជំនាញគោលនិយោបាយបរទេស និង ការពារសន្តិសុខសហរដ្ឋអាមេរិកម្នាក់បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល(THAAD) មានផលប៉ះពាល់ច្រើនដល់ប្រទេសនៅអាស៊ីខាងកើត ហើយវាមិនមែនជាវិធានការដើម្បីបង្តើតសន្តិភាពនៅក្នុងតំបន់នោះឡើយ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទៅ ០៨ ខែសីហា ឆ្នាំ ២០១៦។
គណៈកម្មការក្រុមអ្នកជំនាញវិភាគសហារដ្ឋអាមេរិកម្នាក់ និងជាសមាជិកជាន់ខ្ពស់របស់វិទ្យាស្ថាន Cato Institute បានប្រាប់សារព័ត៌ស៊ីនហួនៅក្នុងកិច្ចសម្ភាសមួយថា«កូរ៉េខាងជើង និងសហរដ្ឋអាមេរិក គួរតែដឹងថាការសម្រេចិត្តនេះ អាចមានផលលប៉ះពាល់ដល់ផលប្រយោជនៃប្រព័ន្ធសន្តិសុខ និង សន្តិភាពរបស់ប្រទេសទាំងអស់នៅអាស៊ីខាងកើត»។
កាលពីខែកក្កដា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីដំឡើង THAAD នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅចុងឆ្នាំក្រោយនេះ ដោយអះអាងថាមានបំណងចម្បងដើម្បីទប់ស្កាត់មីស៊ីលផ្លោងពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ។ ប្រទេសចិននិងរុស្ស៊ីបានសម្តែងការប្រឆាំងយ៉ាងខ្លាំងទៅនឹងការដាក់ពង្រាយ THAAD នៅលើឧបទ្វីបកូរ៉េដែលជាប្រព័ន្ធបានឆ្ងាយលើសពីតម្រូវការការពារជាតិកូរ៉េខាងត្បូង ពិតប្រាកដ ហើយវានឹងអាចគំរាមកំហែងដោយផ្ទាល់ ដល់សន្ដិសុខជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។
លោកបាននិយាយថា ទោះបីជាការដាក់ពង្រាយប្រព័ន្ធ THAAD នេះ មានបំណងចម្បងដើម្បីកំញោញកូរ៉េខាងជើង និងអាកប្បកិរិយាមិនទទួលខុសត្រូវរបស់ខ្លួនក៏ដោយ សម្រាប់អ្នកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកមួយចំនួនគិតថា ឥទ្ធិពលទី២គឺដើម្បីកំញោញដល់ប្រទេសចិនឲ្យខ្លបខ្លាច។
អ្នកជំនាញសហរដ្ឋអាមេរិកម្នាក់នេះបាននិយាយថា ភាពមន្ទិលសង្ស័យរបស់ចិនអំពីការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD អាចធ្វើឲ្យគេយល់ថា វាមានឥទ្ធិពលកំញោញដល់ប្រទេសចិន។
ទោះជាយ៉ាងណាលោកបានបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងមានបំណងក្នុងការផ្សាភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ហើយទំនងជាមិនចង់ក្លាយទៅជា «ក្រញ៉ាំឆ្មាមួយរបស់សហរដ្ឋអាមេរិប្រឆាំងនឹងប្រទេសចិននោះទេ»។ អ្នកជំនាញរូបនេះបន្តទៀតថា «វាពិតជាមិនមែនផ្តល់ប្រយោជន៍ដល់ប្រទេសកូរ៉េខាងត្បូងនៅក្នុងវិធីដ៏មានន័យឡើយ» ។ «ខ្ញុំគិតថាប្រសិនបើសហរដ្ឋអាមេរិកសង្ឃឹមថានឹងរួមបញ្ចូលប្រទេសកូរ៉េខាងត្បូងចូលទៅក្នុងប្រភេទនៃប្រព័ន្ធសម្ព័ន្ធភាពនោះ ក្រុងវ៉ាស៊ីនតោនទំនងជាមានការខកចិត្ត»៕
មតិយោបល់