ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ខ្លួនមនុស្ស នៅសង្កាត់ចាក់អង្រែលើ ក្រោយពីសង្ស័យពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ: ភ្នាក់ងារបានរាយការណ៍មកថា ពេលនេះសមត្ថកិច្ចនិងអាជា្ញធបាននិងកំពុងឡោមព័ទ្ធបឹងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ៦០មែ៉ត្រ ស្ថិតភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោយពីមនុស្ស២នាក់លោតចូលក្នុងនោះ ។
ភ្នាក់ងារបានដកស្រង់សម្តីសមត្ថកិច្ចថា ក្រោយចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបានម្នាក់ និង២នាក់ផ្សេងទៀតក៍បានរត់គេច បន្ទាប់មកក៍សម្រេចលោតចូលបឹងមួយ ស្ថិតនៅតំបន់មិនសូវរៀបរយ ខណ:ដែលសមត្ថកិច្ចនិងអាជា្ញធខណ្ឌមានជ័យ បានចុះឡោមព័ទ្ធនិងចាប់គ្រឿងញៀន។
ជាបឋមសមត្ថកិច្ចដកហូតបានថ្នាំញៀន៤កញ្ចប់ធំ ចាប់ខ្លួនមនុស្សម្នាក់ ដកហូតម៉ូតូ១គ្រឿង រួមនឹងវត្ថុតាងផ្សេងទៀត ។ ហើយគិតត្រឹមមោ៉ង៨:៣០នាទីព្រឹកថ្ងៃទី២១មេសា នេះ សមត្ថកិច្ចបាននិងកំពុងឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យ ៕

  
  
  
  
  
  
  
  

មតិយោបល់