ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនឪពុក ដែលរំលោភកូនស្រីបង្កើត នៅស្រុកពញាឮហើយកាលពីរសៀលម្សិលមិញ

កណ្តាលៈ លោក មិន ប៊ុនឈាន នាយការិយាល័យកណ្តាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះថា ជនត្រូវចោទជាឪពុកដែលបានធ្វើសកម្មភាពរំលោភកូនស្រីបង្កើត នៅស្រុកពញាឮកាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នោះ ត្រូវបានតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តនេះ ហើយកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ។

យោងតាមប្រភពពីលោក ដួង តេង អធិការ នៃធអិការដ្ឋាននគរបាលស្រុកពញាឮ បានឱ្យដឹងថា ឪពុកជាជនត្រូវចោទ ដែលរំលោកកូនស្រីខ្លួនបង្កើតមានឈ្មោះ នួន ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្តាល។ ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ យោងតាមបណ្តឹងរបស់ឈ្មោះ ពៅ សុខន ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅភូមិប្រក់ក្ដារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវជាអ៊ុំស្រីបង្កើតរបស់ក្មេងស្រីរងគ្រោះ (សុំមិនបញ្ចេញអត្តសញ្ញាណ) ដែលបានដាក់ពាក្យមក ប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់លួង ភ្លាមៗក្រោយពេលកើតហេតុ។

គួររំឮកថា ករណីឪពុកបង្កើត ចាប់រំលោភសេពសន្ថវៈ កូនស្រីបង្កើត បានកើតឡើងកាលពីម៉ោង ៦ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅគ្រាដែលជនរងគ្រោះបានដេកនៅលើផ្ទះរបស់ខ្លួនជាមួយឪពុកជាជនត្រូវចោទឈ្មោះ នួន ពន្លក និងម្តាយឈ្មោះ ពៅ ស្រីមុំ ព្រមទាំងប្អូនប្រុសបង្កើតឈ្មោះ នួន សុខប៉ិន។ នៅវេលាទាបភ្លឺឈ្មោះ ពៅ ស្រីមុំ ត្រូវជាម្ដាយបានងើបទៅរើសពងទា នៅខាងក្រោមផ្ទះរបស់ខ្លួន ឆ្លៀតឱកាសនោះជនត្រូវចោទឈ្មោះ នួន ពន្លក ត្រូវជាឪពុកបង្កើតបានធ្វើសកម្មភាពរំលោភកូនស្រីរបស់ខ្លួនតែម្តង ស្រាប់តែពេលនោះប្រពន្ធក៏បានមកទាន់ ក៏បានស្រែកឆោរឡោរផ្អើល និងបានទាញកាំបិតបុ័ងតោ កាប់ខាងខ្នងកាំបិតទៅលើជនត្រូវចោទ ចំនួន ០៣កាំបិតចំខ្នង។ រួចស្ត្រីជាប្រពន្ធឈ្មោះ ពៅ ស្រីមុំ បានទៅប្ដឹងលោកមេភូមិសុំលែងលះជនត្រូវចោទ និងសុំឱ្យបងស្រីបង្កើតឈ្មោះ ពៅ សុខន ជួយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនត្រូវចោទតែម្តងទៅ៕

photo_2016-04-21_08-40-38 photo_2016-04-21_08-40-27

មតិយោបល់