កណ្តាលៈ បុរសជាប្តីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីរូបគាត់បានប្រើអំពើហិសង្សាលើប្រពន្ធរហូតរងរបួសបែកក្បាល ត្រូវនាំទៅសង្គ្រោះនៅមន្ទីរទេព្យ ដេរ៦ថ្នេរ។
ជនសង្ស័យជាប្តីមានឈ្មោះ អ៊ុន ផល្លា អាយុ២៩ឆ្នាំ មុខរបរ ទិញអេតចាយ មានទីលំនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ។
ជនរងគ្រោះ ឈ្មោះ ង៉ែត ចន្ធី ទីលំនៅជាមួយជនសង្ស័យខាងលើ ត្រូវបានជនសង្ស័យជាប្តីវាយមួយកែវ ចំក្បាលពីក្រោយចំហៀងខាងឆ្វេងបណ្ដាលឲ្យ បែកក្បាលហូរឈាមរយះ ដេ៦ថ្នេរ កាលពីម៉ោង ៨ យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា ដើមចមនៃអំពើហិង្សាក្នុងគ្រួសារខាងលើបានផ្តើមចេញពីការឈ្លោះប្រកែកគ្នាពីរឿងជនរងគ្រោះជាប្រពន្ធសំុជនសង្ស័យជាប្តីទៅធ្វេីការជាកម្មកររោងចក្រក្ដាបន្ទះ ប៉ុន្តែជនសង្ស័យជាប្តីមិនព្រមឱ្យទៅ ទើបមានការឈ្លោះប្រកែករហូតឈានដល់អំពើហិង្សាតែម្តងទៅ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីសាកសួរនិងកសាងសំណំុរឿងតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់