ក្រុងម៉ិកស៊ិកៈ បើតាមមន្រ្តីបាននិយាយថា ការផ្ទុះធ្លាយនៅរោងចក្រផលិតប្រេងឥន្ធនៈគីមីនៅភាគខាងត្បូងឈូងសមុទ្រក្នុងប្រទេសម៉ិកស៊ិក បានបណ្ដាលឲ្យមនុស្សចំនួន ៣ នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស ដោយសារអណ្ដាតភ្លើង ដែលពោរពេញទៅដោយផ្សែងពុលក្នុងខ្យល់។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មាន AP ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។
បើតាមការឲ្យដឹងពីក្រុមហ៊ុនប្រេង Petroleos Mexicanos ក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៣០នាក់បានរងរបួស នៅក្នុងការផ្ទុះប្រេងឥន្ធនៈកាលពីពេលរសៀលនៅឯទីក្រុងកំពង់ផែឧស្សាហកម្ម Coatzacoalcos ។ ប៉ុន្តែបើតាមលោក Javier Duarte អភិបាលរដ្ឋ Veracruz បានបញ្ជាក់ប្រាប់ក្នុងវិទ្យុ Radio Formula ថា យ៉ាងហោចណាស់មនុស្សជាង ៦០នាក់បានរងរបួស និងចំនួន ៣នាក់ទៀត ស្លាប់ដោយសារការផ្ទុះរោងចក្រផលិតប្រេងឥន្ធនៈគីមីក្នុងប្រទេស៕
មតិយោបល់