ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ហង្ស ផល្លីមធុរ៉ា គ្រោងសម្ដែងរឿងភាគមុនពេលស្លាប់

ភ្នំពេញៈ មានការលើកឡើងជាច្រើនថា ហេតុអ្វីបានលោកហង្ស ផល្លីមធុរ៉ា ធ្លាក់ខ្លួន មិចមិនវិលត្រលប់មកកាន់សម្ដែងភាពយន្តជាថ្មី ក្នុងពេលតម្រូវការតួសម្ដែងចាស់ៗកាន់តែមានទីផ្សារ។ ឆ្លើយតបនឹងការយល់ឃើញនេះ ភរិយារបស់លោកបានថ្លែងក្នុងពិធីបុណ្យ៧ថ្ងៃនៅវត្តមានមហាមន្ត្រីកាលពីថ្ងៃទី៧ សីហា ក្នុងពេលតារាសិល្បៈទៅប្រគល់ថវិកាសប្បុរសធម៌ថា ការពិតលោកមិនបានគេចពីការសម្ដែងនោះទេ ប៉ុន្តែមកពីលោកមិនទាន់ដល់កំណត់ត្រង់សម្ដែងនោះផង ក៏ទទួលអកុសលធ្លាក់ខ្លួនឈឺបណ្ដាលឲ្យស្ដាប់តែម្ដង។

អ្នកស្រី ហ៊ឹម ស្រីលាភ ភរិយាទី២របស់លោកបានអះអាងប្រមាណជា៨ខែមុន លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងអ្នកដឹកនាំរឿងមួយរឿងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានទាក់ទងលោកហង្ស ផល្លីមធុរ៉ារួចហើយ ដើម្បីឲ្យលោកចេញសម្ដែងក្នុងរឿងភាគមួយ ដោយស្វាមីរបស់ខ្លួនក៏បានព្រមព្រៀង។ បន្តបន្ទាប់មកលោកហង្ស ផល្លីមធុរ៉ា ក៏បានជាប់ស៊ូក្នុងគម្រោងប្ដឹងផ្ដល់ជាមួយអតីតភរិយាដើម ហើយសុំពន្យារពេលថតរឿងដែលបានទាក់ទង ដោយខាងផលិតករក៏បានបញ្ជាក់ថានៅពេលដែលលោករួចរាល់ការងារផ្ទាល់ខ្លួនគឺឲ្យទាក់ទងមក ដើម្បីបានសម្ដែងរឿងជាថ្មី។ អ្នកស្រីថាស្វាមីរបស់ខ្លួនមិនបានចង់បោះបង់ការងារសិល្បៈនោះទេ ជាពិសេសនៅពេលដែលបានដឹងថាផលិតករមានតម្រូវការចំពោះលោកឡើងវិញ គឺលោកត្រេកអរ និងសម្ដែងនូវការត្រៀមខ្លួនយ៉ាងខ្លាំង។ ប៉ុន្តែជាអកុសលបណ្ដឹងរវាងអតីតភរិយាកាន់តែសម្រូងចម្រាស់ ហើយក្នុងពេលនោះលោកក៏ធ្លាក់ខ្លួនឈឺធ្ងន់តែម្ដង។ អ្នកស្រីបញ្ជាក់ថា បើកុំតែក្នុងពេលនោះអ្នកស្រីមានសភាពស្ទើរលុយបន្តិច កុំអីប្រហែលជាត្រូវបញ្ជូនលោកទៅព្យាបាលដល់ខេត្តសុរិន្ទប្រទេសថៃ ដែលមិនអាចឲ្យលោកអាយុខ្លីបែបនេះបានឡើយ។

អ្នកស្រីនិយាយថា«គាត់និយាយហើយថាឲ្យចប់រឿងក្ដៅនឹងចូលថតកុន ហើយខាងផលិតករគាត់ទាក់ទងរួចអស់ហើយថានឹងត្រូវថតរឿងភាគមួយនៅប៉ុន្មានខែទៀតហ្នឹងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ុន្តែការងារនឹងមិនទាន់ដល់ផង គាត់ក៏ទៅបាត់ចឹង ខ្ញុំពិតជាមានអារម្មណ៍ស្ដាយណាស់!»។ អ្នកស្រីបញ្ជាក់ថាយល់សប្ដិឃើញព្រលឹងរបស់លោកហង្ស ផល្លីមធុរ៉ា ស្ថិតនៅក្បែរខ្លួនរាល់់ថ្ងៃ ខណៈដែលលោកកាលពីនៅរស់គឺតែងលើកឡើងដដែលជាដដែលថាឲ្យអ្នកស្រីមានកូនឲ្យលោកម្នាក់ គឺលោកអស់ចិត្តហើយ ប៉ុន្តែដល់ពេលអ្នកស្រីសម្រាលបានកូនស្រីម្នាក់ទុកជាចំណងដៃចាប់តាំងពីចាប់ដៃគ្នា ស្រាប់តែលោកក៏លាចាកលោកបែបនេះតែម្ដង។ អ្នកស្រីថា កូនស្រីរបស់ខ្លួនទើបតែមានវ័យ៣ខែប៉ុណ្ណោះ ដោយកូនស្រីនេះ គឺមើលមុខមាត់មិនខុសពីលោកហង្ស ផល្លីមធុរ៉ានោះឡើយ៕

photo_2016-08-07_23-29-48photo_2016-08-07_23-29-52photo_2016-08-07_23-29-55photo_2016-08-07_23-30-01photo_2016-08-07_23-30-08photo_2016-08-07_23-30-16photo_2016-08-07_23-30-25photo_2016-08-07_23-30-27photo_2016-08-07_23-30-33photo_2016-08-07_23-30-36photo_2016-08-07_23-30-43photo_2016-08-07_23-30-50photo_2016-08-07_23-30-56photo_2016-08-07_23-31-03photo_2016-08-07_23-30-14

មតិយោបល់