ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទៅដល់កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទឲ្យមានការទប់ស្កាត់ និងពង្រឹងឲ្យបានខ្ពស់ទៅលើការជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថានភាពជួញដូរគ្រឿងញៀននៅប្រទេសហ្វីលីពិន និងប្រទេសឥណ្ឌូនេស៊ី គឺប្រហាក់ប្រហែលនិងប្រទេសកម្ពុជាផងដែរ។ សម្តេចបានបញ្ជាក់ថា ប្រហាក់ប្រហែលត្រង់ថា ឈ្មួញគ្រឿងញៀនទាំងនោះ បើទោះបីជាប់ពន្ធនាគារហើយក្តីក៏នៅតែអាចជួញដូរគ្រឿងញៀនបានទៀត។
សម្ដេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៦ តុលានេះ៕
មតិយោបល់