ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ និងរបួស៦៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរនៅកេនយ៉ា

កេនយ៉ាៈ យ៉ាងហោចមនុស្ស៥នាក់បានស្លាប់ និង ៥៩នាក់រងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរនៅលើផ្លូវភាគខាងកើតនៃប្រទេសកេនយ៉ាកាលពីព្រឹកថ្ងៃអាទិត្យ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦។

លោក James Baraza មេបញ្ជាការប៉ូលិសកងពលធំ Mbooni បាននិយាយថាឧប្បត្តិហេតុបានកើតឡើងនៅតំបន់ Kikima ព្រំដែនស្រុក Machakos និង Makueni ប្រហែលជានៅម៉ោង៣:០០ ព្រឹកថ្ងៃអាទិត្យ នៅពេលដែលរថយន្ដក្រុងដែលជាកម្មសិទ្ធិរបស់ព្រះវិហារសាសនាមួយបានបាត់បង់ការគ្រប់គ្រង និងបានរេចេញពីផ្លូវ។

សូមបញ្ជាក់ថា បើតាមការសន្និដ្ឋានគ្រោះថ្នាក់នេះកើតឡើងដោយសាររថយន្តបើកបរលឿន ហើយ
ក្នុងហេតុការណ៍នេះ មានស្ត្រី៤នាក់ និងក្មេងអាយុ៧ឆ្នាំម្នាក់ស្លាប់ និងរងរបួស ៥៩នាក់ផ្សេងទៀត៕

acc-pic-600x330

 

 

មតិយោបល់