បាត់ដំបងៈ នៅវេលាម៉ោង ២រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី០១ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីរន្ទះបាញ់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់។
ជនរងគ្រោះ ឈ្មោះ ចាន់ ហឿង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅចំណុចកើតហេតុ។
មូលហេតុ៖ ជនរងគ្រោះដឹកគោ នៅចំណុចវាលស្រែខាងជើងផ្ទះ នៅពេលមានភ្លៀង ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្ដង៕


មតិយោបល់