ភ្នំពេញ: គ្មានពលករណាម្នាក់តម្រូវបង់សេវាបន្ថែម នេះគឺជាសេចក្តីប្រកាសជាសាធារណៈ របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដល់ប្រជាពលរដ្ឋ ជាពិសេសពលករដែលខ្មែរទាំងអស់គ្នា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
គួររំឭកផងដែរថា មានប្រជាជនខ្មែរទាំងប្រុសទាំងស្រី ទាំងចាស់ទាំងអ្នកពេញវ័យ ជាច្រើនទៅធ្វើពលករនៅឯប្រទេសជិតខាងយើងមួយនេះ ហើយកន្លងមកពលករទាំងនោះ បានបង់ប្រាក់ក្រៅសេវាមួយចំនួន ពោលគឺលុយក្រៅសេវាដែលរដ្ឋកំណត់ សំរាប់ធ្វើលិខិតឆ្លងដែន លិខិតធ្វើដំណើរពលករ និងប័ណ្ណពលករ ។
ហេតុដូច្នេះ ដើម្បីផ្តល់ភាពស្រប់ច្បាប់ និងភាពងាយស្រួលដល់ពលករទាំងអស់ គណៈកម្មការ បិទផ្សាយនូវ កម្រៃសេវា នៅតាមច្រកចេញចូលតែមួយ (One Stop Service) ឫមន្ទីរការងារថៃទាំង៧៧កន្លែង សំរាប់ពលករពិនិត្យ មុនពេលបង់ប្រាក់៕ ព័ត៌លំអិតមានក្នុង សេចក្តីជូនដំណឹងខាងក្រោម៖
មតិយោបល់