បាត់ដំបងៈ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១រសៀល មានករណីបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ទៅនឹងដើមឈើរពីខាងមុខផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអណោចអាធ័ម ស្ថិតក្នុងក្រុមទី២ ភូមិអូឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ឆាត យីន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុនៃការស្លាប់របស់ជនរងគ្រោះ គឺបណ្តាលមកពីរូបគេ តូចចិត្តនឹងឪពុកម្តាយលែងលះគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសពជនរងគ្រោះ រួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់