អូស្ត្រាលី:រដ្ឋាលភិបានអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមយុទ្ធសាស្ត្រសន្តិសុខប្រព័ន្ធអ៊ិនធើណិត ដែលមានជាទឹកប្រាក់ចំនួន១៨០ លានដុល្លារអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការពាររបស់ខ្លួន សម្រាប់ប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត និងការលួចបន្លំលើបណ្តាញ។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មានចិនស៊ិនហួ ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។
បើតាមនាយករដ្ឋមន្ត្រីលោក Malcolm Turnbull បានបញ្ជាក់ឲ្យដឹងថា ការវិនិយោគក្នុងផ្នែកនេះ នឹងជួយដល់បុគ្គល និងមុខជំនួញ ព្រមទាំងរដ្ឋាភិបាលក្នុងការការពារប្រទេសពីបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត ដែលអ្នកជំនាញមួយចំនួនជឿថា នឹងត្រូវចំណាយជាទឹកប្រាក់ច្រើនជាង ១៣ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ៕
គួរបញ្ជាក់ផងដែរថា ផែនការនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេលបួនឆ្នាំខាងមុខ ដែលរដ្ឋាលភិបាលនឹងផ្តោតសំខាន់ទៅលើផ្នែកសន្តិសុខជាតិតាមប្រព័ន្ធអ៊ីនធឺណិតជាមួយដៃគូអាជីវកម្ម និងរដ្ឋាភិបាល ក្នុងបង្កើតការការពារខ្លាំងតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងអនុវត្តយុទ្ធនាការ លើកម្ពស់ ដើម្បីឲ្យដឹងចំពោះហានិភ័យ នៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាសកលបាន៕
មតិយោបល់