ព័ត៌មានជាតិ

រថយន្តកាមរី១គ្រឿង បុកបង្គោលភ្លើង ផ្អើលទាំងមេញមិនទាន់ភ្លឺ

ភ្នំពេញ: នៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមរីមួយគ្រឿង បើកបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ក្នុងតំបន់បឹងកក់ តាមបណ្ដោយផ្លូវR៦ កែងផ្លូវR៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6226 បើកបរដោយបុរសម្នាក់ រួមជាមួយនារីម្នាក់ បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវR៦ ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចខាងលើ ក៏រេចង្កូតឡើងខឿនចញ្ចើមផ្លូវ ទៅបុកបង្គោលភ្លើងរងការខូចខាតបែកកង់មុខ និងរថយន្តខូចខាតកាងយ៉ាងដំណំ តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ តែដោយសារការខូចខាតនេះ គឺជាសម្បត្តិឯកជន ទើបសមត្ថកិច្ចឲ្យភាគីខាងរថយន្តបង្ក សម្របសម្រួលគ្នាជាមួយតំណាងក្រុមហ៊ុន ដោយខាងរថយន្ត ព្រមសងថ្លៃខូចខាតទាំងស្រុង ដើម្បីបញ្ចប់រឿង៕

https://www.youtube.com/watch?v=nlTori2T8R4

មតិយោបល់